វៀតណាមស្នើរឲ្យចិនបញ្ចប់រាល់សកម្មភាពសាងសង់នៅប្រជុំកោះ Truong Sa


វៀតណាមស្នើរឲ្យចិនបញ្ចប់រាល់សកម្មភាពសាងសង់នៅប្រជុំកោះ Truong Sa - ảnh 1
វៀតណាមស្នើរឲ្យចិនបញ្ចប់រាល់សកម្មភាពសាងសង់នៅប្រជុំកោះ Truong Sa (Image: VNA)

        Vovworld-ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម
​នារសៀលថ្ងៃទី៥មិនានៅទីក្រុងហាណូយ អ្នកនាំពាក្យរងក្រសួងការបរទេស​វៀត​
ណាមលោកស្រី Pham Thu Hang បានជូនដំណឹងអំពីសកម្មភាពកិច្ចការ​បរទេស
​របស់វៀតណាមនាពេលខាងមុខ ក្នុងនោះមានដំណើរទស្សនកិច្ចនៅប្រទេសចិន
និងអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នា
ពេលខាងមុខ។

ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីការដែលចិនសាងសង់កោះសប្បនិមិតនៅ
ប្រជុំកោះ Truong Sa របស់វៀតណាម អនុញាត្តិធ្វើសកម្មភាពបោះទ័ព​និង​ព្រលាន
​យន្តហោះយោធា អ្នកនាំពាក្យរងក្រសួងការបរទេសលោកស្រី Pham Thu Hang បាន
អះអាងថាទស្សនៈរបស់វៀតណាមអំពីបញ្ហានេះគឺច្បាស់​លាស់​​និង​មុនក៏ដូចជា
ក្រោយ។ វៀតណាមមានភ័ស្តុតាងកត្តិយុតនិងភ័ស្តុតាង​ប្រវត្តិសាស្ត្រដ៏ពេញលេញ
ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួននៅប្រជុំកោះ​ទាំងពីរ Hoang Sa និង​ Truong
Sa។ ការដែលចិនសាងសង់បើក​ទូលាយ​ដោយ​ខុសច្បាប់សំណង់លើវាលថ្មនិង
ផ្លាស់ប្តូរស្ថានភាពដើមនៅដំបន់ប្រជុំកោះ Truong Sa មិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរទៅ
លើអធិបតេយ្យភាពរបស់វៀតណាម​ប៉ុណ្ណោះទេ ថែមទាំងរំលោភទៅលើសេចក្តី
ថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគី​នានានៅសមុទ្រខាងកើត (DOC) ដែលបាន
ចុះហត្ថលេខារវាងចិននិងអាស៊ាន​ទៀតផង។ វៀតណាមប្រឆាំងជំទាស់និង
សំណូមពរភាគីចិនត្រូវបញ្ចប់ភ្លាមមួយ​រំពេក​រាល់សកម្មភាពខុសឆ្គងនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ