វៀតណាមស្នើរឲ្យបណ្ដាប្រទេសបង្កើនការផ្លាស់ប្តូរបទពិសោធន៍អនុវត្តសិទ្ធិកុមារ

វៀតណាមស្នើរឲ្យបណ្ដាប្រទេសបង្កើនការផ្លាស់ប្តូរបទពិសោធន៍អនុវត្តសិទ្ធិកុមារ - ảnh 1
វៀតណាមស្នើរឲ្យបណ្ដាប្រទេសបង្កើនការផ្លាស់ប្តូរបទពិសោធន៍អនុវត្តសិទ្ធិកុមារ (VOV)

        Vovworld-នាថ្ងៃទី១មេសាក្នុងក្របខ័ណ្ឌមហាសន្និបាតសហភាពអន្តរសភា​
ពិភពលោក IPU 132 គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកស្ដីពីបញ្ហាប្រជាធិប
តេយ្យ​និង​សិទ្ធិ​មនុស្សបានរៀបចំសិក្ខាសាលាដោយប្រធានបទ ២៥ឆ្នាំអនុសញ្ញា
អំពី​សិទ្ធិ​​កុមារ៖​ជីវភាពរស់នៅរបស់កុមារបានល្អប្រសើរដែឬទេ សំដៅក្រលែក
មើល​ឡើងវិញដំណើរ​ការអនុវត្តការកែលំអរជីវភាពរស់នៅសំរាប់កុមារលើសកល
លោកទាំងមូល។ លោក Nguyen Dac Vinh លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយ
នីស្ត​ហូជីមិញនិងជាប្រធាន​សម្ព័ន្ធសមាគមយុវជនវៀតណាមបាន​ឲ្យដឹង​ថា វៀត
ណាមបានមានការ​ខំប្រឹងប្រែង​ជាច្រើនដើម្បីអនុវត្តការកំណត់ក្នុង​អនុសញ្ញាក៏ដូច
ជាសំណើររបស់គណៈកម្មាធិការ​ស្ដីពីសិទ្ធិកុមារ អនុវត្តយ៉ាងម៉ឺង​ម៉ាត់កាតព្វកិច្ចរាយ
ការណ៍និងសន្ទនាអំពីស្ថានភាព​អនុវត្តអនុសញ្ញានិងពិធីសារបំពេញបន្ថែមចំនួន២។ ​
ក៏នៅសិក្ខាសាលា គណៈប្រតិភូ​វៀតណាមបាននាំចេញ​សំណើរត្រូវបង្កើនការផ្លាស់
ប្តូរបទពិសោធន៍ក្នុងការ​អនុវត្ត​សិទ្ធិកុមាររវាងបណ្ដាប្រទេសដើម្បីស្វែងរកដំណោះ
ស្រាយសមស្របសំរាប់បញ្ហាកុមារក្នុងប្រទេស​បង្កើនវិនិយោគប្រភពកំលាំងសំរាប់
កិច្ចការកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ