វៀតណាមសន្សំថាមពលអគ្គិសនីបាន ២៩៨ពាន់ kWh បន្ទាប់ពីបិទភ្លើង ១ ម៉ោងក្នុងព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ២០២៣
(VOVWORLD) - បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ២៩៨ពាន់ kWh (ស្មើជាង ៥៥៥ លានដុង - ជិត ២៤ពាន់ ដុល្លារអាមេរិក)។
ពិធីបំផុសយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ។
(រូបថត៖ dangcongsan.vn) |
នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី២៥ មីនា ពិធីបិទភ្លើងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៣ បានប្រព្រឹត្តទៅលើទូទាំងប្រទេសវៀតណាម។ បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ២៩៨ពាន់ kWh (ស្មើជាង ៥៥៥ លានដុង - ជិត ២៤ពាន់ ដុល្លារអាមេរិក)។
ម៉ោងផែនដី គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលផ្តួចផ្តើមដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) ចាប់តាំងពីឆ្នាំ ២០០៧។ រហូតមកដល់ពេលនេះ នៅវៀតណាម យុទ្ធនាការនេះបានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ អំពីការយល់ដឹងទាក់ទងនឹងអត្ថន័យ និងអត្ថប្រយោជន៍នៃការសន្សំថាមពល ការការពារបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធនាការ ម៉ោងផែនដី បានរីកសាយភាយទៅកាន់គ្រប់ទីភ្នាក់ងារ អង្គភាព អាជីវកម្ម សាលារៀន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗ។
ជារៀងរាល់ឆ្នាំ ម៉ោងផែនដី មានសារផ្សេងៗគ្នា ប៉ុន្តែអត្ថន័យដូចគ្នាគឺការពារ និងថែរក្សាផែនដីឱ្យកាន់តែបៃតង។ ឆ្នាំនេះ យុទ្ធនាការ ម៉ោងផែនដី នៅវៀតណាម បានគូសសញ្ញានូវដំណើររយៈពេល ១៥ ឆ្នាំនៃការតភ្ជាប់និងការរីកសាយភាយ៕