វៀតណាមស្នើអោយហ្វីលីពីនត្រូវធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋវៀតណាម
(VOVWORLD) -នាពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហារក្រុមភេរវករ Abu Sayyaf របស់កងកម្លាំងយោធាហ្វីលីពីន នៅតំបន់ Tolo ( Sulu) ភាគីហ្វីលីពីនបានរកឃើញមនុស្សមួយចំនួនត្រូវស្លាប់ ដែលក្នុងនោះមានប្រជាពលរដ្ឋវៀតណាម មានឈ្មោះ Tran Viet Van។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នាពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហារក្រុមភេរវករ Abu Sayyaf របស់កងកម្លាំងយោធាហ្វីលីពីន នៅតំបន់ Tolo ( Sulu) ភាគីហ្វីលីពីនបានរកឃើញមនុស្សមួយចំនួនត្រូវស្លាប់ ដែលក្នុងនោះមានប្រជាពលរដ្ឋ វៀត ណាម មានឈ្មោះ Tran Viet Van។ នាថ្ងៃទី១២ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន កំពុងរួមសហការជាមួយស្ថាប័នទាក់ទិននានា ដើម្បីបញ្ជូនសាកសពរបស់ជនរងគ្រោះត្រឡប់មកប្រទេសវិញ តាមគោលបំណងរបស់គ្រួសារ។ មុននោះ នាថ្ងៃទី១១ កក្កដា តំណាងក្រសួងការបរទេសវៀតណាមបានកោះហៅភារៈធាវីហ្វីលីពីនប្រចាំនៅវៀតណាម ហើយស្នើអោយភាគីហ្វីលីពីនខំប្រឹងប្រែងដោះស្រាយរឿងហេតុនេះ។ ទន្ទឹមនឹងនោះក៏ត្រូវធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋវៀតណាម ដែលកំពុងបានចាប់ឃុំខ្លួននៅប្រទេសនេះផងដែរ៕