វៀតណាមស្នើឱ្យចិនលុបចោលការបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha”

(VOVWORLD) - វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានគតិយុត្តពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa។ 
វៀតណាមស្នើឱ្យចិនលុបចោលការបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ចំពោះមុខការដែល រដ្ឋាភិបាល ចិន នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាស បង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ខ័ណ្ឌ Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅឯ “ទីក្រុង Shansha”,  អ្នកនាំពាក្យក្រ សួងការបរទេស វៀត ណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅថ្ងៃទី ១៩ ខែមេសា ថា៖

“វៀតណាមបានអះអាង ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុ តាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានគតិយុត្តពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa។ គោលជំហរឥតងាករ៉េរបស់វៀតណាមគឺប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការបង្កើតអ្វីដែលហៅថា “ទីក្រុង Shansha” និងទង្វើពាក់ព័ន្ធ ដោយសាររំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា ទង្វើទាំងអស់នេះ ត្រូវចាត់ទុកថាជាមឃោៈ មិនត្រូវបានទទួលស្គាល់ គ្មានគុណប្រយោជន៍ សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា និងបង្កើនភាពស្មុគស្មាញដល់សភាពការណ៍នៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់និងពិភពលោក។ វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសឆ្គង ដែលទាក់ទងនឹងទង្វើដូចដែលបានលើកឡើងខាងលើ ហើយកុំធ្វើសកម្មភាពស្រដៀងគ្នាទៀត នាពេលអនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ