វៀតណាមស្នើឱ្យភាគីនានានៅក្នុងប្រទេសកូឡុំប៊ីការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅកូឡុំប៊ីនិងសកម្មភាពរបស់បេសកកម្មឃ្លាំមើលអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ទីប្រឹក្សា Phan Ho The Nam អ្នកសម្របសម្រួលនយោបាយនៃបេសកកម្មអចិន្រ្តៃយ៍ របស់វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានទទួលស្គាល់ការវិវឌ្ឍន៍វិជ្ជមាននៅកូឡុំប៊ី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម។ តំណាងវៀតណាមបានស្នើឱ្យភាគីពាក់ព័ន្ធនៅកូឡុំប៊ី ចាត់វិធានការចាំបាច់និងប្រើប្រាស់យន្តការសន្តិសុខដើម្បីការពារជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ។ វៀតណាមក៏ជឿជាក់ផងដែរថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែបន្តចូលរួមការសន្ទនាប្រកបដោយការស្ថាបនា ដើម្បីដោះស្រាយបញ្ហាប្រ ឈមនិងភាពខុសគ្នានៅក្នុងដំណើរការសន្តិភាព ជាពិសេសតាមរយៈយន្តការដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព។ វៀតណាមគាំទ្រដំណើរការសន្តិភាព សន្តិសុខការផ្សះផ្សាជាតិ ការបង្រួបបង្រួមនិងការអភិវឌ្ឍនៅកូឡុំប៊ីក៏ដូចជាតួនាទីរបស់បេសកម្មឃ្លាំងមើលអង្គការសហប្រជាជាតិ៕