វៀតណាមស្នើឱ្យសហភាពអឺរ៉ុបជួយឧបត្ថម្ភប្រភពវ៉ាក់សាំងការពារជំងឺកូវីដ-១៩
(VOVWORLD) - តាមរយៈលោកឯកអគ្គរដ្ឋទូត លោកប្រធានរដ្ឋសភា វៀតណាមបានស្នើឲ្យសហភាពអឺរ៉ុប បន្តជួយឧបត្ថម្ភនិងបង្ករលក្ខណៈសម្រាប់វៀតណាមក្នុងការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ របស់អឺរ៉ុបនិងសហប្រតិបត្តិការក្នុងការចែករំលែកកម្មសិទ្ធិបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ ១៩។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម |
នាព្រឹកថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ដែលអញ្ជើញមកជួបសម្តែងការគួរសម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងសម្រាប់វៀតណាម តាមរយៈយន្ដការ COVAX, WHO។ ថ្វីត្បិតដូច្នេះ អត្រាចាក់វ៉ាក់សាំងនៅវៀតណាមនៅទាបនៅឡើយ មិនអាចបង្កើតភាពស៊ាំក្នុង សហគមន៍ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពាណិជ្ជកម្មនិងទេសចរណ៍។ តាមរយៈលោកឯកអគ្គរដ្ឋទូត លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យសហភាពអឺរ៉ុបបន្តជួយឧបត្ថម្ភនិងបង្ករលក្ខណៈសម្រាប់វៀតណាមក្នុងការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ របស់អឺរ៉ុបនិង សហប្រតិបត្តិការក្នុងការចែករំលែកកម្មសិទ្ធិបច្ចេកវិទ្យា សម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ ១៩។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Giorgio Aliberti បានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ដើម្បីបង្កើតការគ្របដណ្តប់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងបានបញ្ជាក់ថា សហគមន៍អឺរ៉ុបគាំទ្រយ៉ាងខ្លាំងនូវយន្តការ “ទាក់ទងផ្ទាល់ជាសកលនឹងវ៉ាក់សាំងបង្ការកូវីដ ១៩” (COVAX) ហើយរហូតមកដល់ពេលនេះបានផ្តល់វ៉ាក់សាំងចំនួន ២,៤ លានដូសសម្រាប់វៀតណាម ហើយនឹងបន្តកើនឡើងចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ៕