វៀតណាមស្នើឱ្យអូស្ត្រាលីបញ្ឈប់ការចរាចរណ៍រាល់វត្ថុដែលមានរូបភាព "ទង់ពណ៌លឿង"

(VOVWORLD) - វៀតណាមសោកស្តាយ និងប្រឆាំងយ៉ាងប្ដូរផ្ដាច់ចំពោះការដែលក្រុមហ៊ុន Royal Australia Mint  និងប្រៃសនីយ៍អូស្ត្រាលី  បានចេញផ្សាយវត្ថុជាមួយរូបភាពទង់ពណ៌លឿង គឺជាទង់របស់របបមួយដែលឈប់មានវត្តមានហើយ។
វៀតណាមស្នើឱ្យអូស្ត្រាលីបញ្ឈប់ការចរាចរណ៍រាល់វត្ថុដែលមានរូបភាព អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ VNA)

នាថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលវត្ថុមួយចំនួនដែលចេញផ្សាយនៅអូស្ត្រាលី មានរូបភាពទង់ពណ៌ លឿង។ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថាវៀតណាមសោកស្តាយ និងប្រឆាំងយ៉ាងប្ដូរផ្ដាច់ចំពោះការដែលក្រុមហ៊ុន Royal Australia Mint  និងប្រៃសនីយ៍អូស្ត្រាលី  បានចេញផ្សាយវត្ថុជាមួយរូបភាពទង់ពណ៌លឿង គឺជាទង់របស់របបមួយដែលឈប់មានវត្តមានហើយ។ ប្រការនេះមិនសមស្របនឹងនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី។

លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមបានពិភាក្សាជាមួយភាគីអូស្ត្រាលីអំពីបញ្ហានេះ ហើយស្នើឱ្យបញ្ឈប់ការចរាចរវត្ថុទាំងនេះ ព្រមទាំងកុំឱ្យរឿងហេតុស្រដៀងគ្នានេះកើតឡើងនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ