វៀតណាមស្នើឲ្យចិនមិនបន្តរៀបចំការប្រណាំងទូកក្ដោងនៃពានរង្វាន់ Ty Nam នៅលើកោះ Duy Mong នៃប្រជុំកោះ Hoang Sa របស់វៀតណាម

(VOVWORLD) -វៀតណាមស្នើឲ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងមិនបន្តធ្វើសកម្មភាពនេះ មិនបង្កើនភាពតានតឹង ដែលធ្វើឲ្យស្ថានផាពកាន់តែស្មុគស្មាញ។
វៀតណាមស្នើឲ្យចិនមិនបន្តរៀបចំការប្រណាំងទូកក្ដោងនៃពានរង្វាន់  Ty Nam នៅលើកោះ Duy Mong នៃប្រជុំកោះ Hoang Sa របស់វៀតណាម - ảnh 1 លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

នាថ្ងៃទី ២៣ ខែឧសភា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំនួរអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបានរៀបចំការប្រណាំងទូកក្ដោងនៃពាន់រង្វាន់ Ty Nam នៅលើកោះ Duy Mong នៃប្រជុំកោះ Hoang Sa របស់វៀតណាម នោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា៖

“វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa តាមច្បាប់អន្តរជាតិ។ ការដែលចិនបានបន្ត រៀបចំការប្រណាំងទូកក្ដោងនៃពាន់រង្វាន់ Ty Nam លើកទី ៧ នៅលើប្រជុំកោះ Hoang Sa របស់វៀតណាម គឺបានរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ; មិនស្របកិច្ចព្រមព្រៀងស្ដីពីបណ្ដាគោលការណ៍ជាមូលដ្ឋានក្នុងការបញ្ជាណែនាំដោះស្រាយបញ្ហាលើដែនសមុទ្ររវាងវៀតណាម និងចិន និងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ។

វៀតណាមស្នើឲ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងមិនបន្តធ្វើសកម្មភាពនេះ មិនបង្កើនភាពតានតឹង ដែលធ្វើឲ្យស្ថានផាពកាន់តែស្មុគស្មាញផងដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ