វៀតណាមស្នើឲ្យជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី

(VOVWORLD) - ទទួលការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្រ្តី ការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ច ប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលបានប្រព្រឹត្តទៅតាមទម្រង់ ចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផងនៅរាជធានីភ្នំពេញ កម្ពុជា។

វៀតណាមស្នើឲ្យជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។ (រូបថត៖ VOV Phnom Penh)
ថ្លែងនៅកិច្ចប្រជុំ លោករដ្ឋមន្រ្តី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះចំណុច ស្នូលនិងអាទិភាពនានាដែលប្រទេសកម្ពុជា ប្រធានអាស៊ានឆ្នាំ២០២២ បានដាក់ចេញ ព្រមទាំងបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់វៀតណាមក្នុងការដាក់ពង្រាយ បណ្ដាអាទិភាពនិងគំនិតផ្ដួចផ្ដើមដែលត្រូវបានឯកភាព។
លោករដ្ឋមន្រ្តីបានស្នើឲ្យអាស៊ានបន្តដាក់ពង្រាយអនុវត្តន៍យ៉ាងខ្លាំងក្លានូវគំនិត ផ្ដួចផ្ដើមសម្រាប់ឆ្លើយតបនឹងជម្ងឺកូវីដ-១៩ដូចជា ក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ ជ្រុងជ្រោយ ក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន អនុវត្តន៍ការ ទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីជួយសម្រួលដល់ការធ្វើ ដំណើរក៏ដូចជាការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្នុងតំបន់ ព្រមទាំងផ្ដោតសំខាន់លើ ការលើកកំពស់សមត្ថភាពហើយផ្ទេរប្រគល់បច្ចេកវិទ្យាដើម្បីត្រៀមខ្លួនជាស្រេចឆ្លើយ តបនឹងករណីបន្ទាន់ថ្មីៗស្រដៀងនឹងកូវីដ-១៩។
ពាក់ព័ន្ធដល់សមុទ្រខាងកើត លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់លើ សារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត; ការគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ សំដៅរក្សាឲ្យ សមុទ្រខាងកើតជាតំបន់សមុទ្រនៃសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ; បន្ត អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ DOC ឆាប់សម្រេចបានក្រមប្រតិបត្តិ COC យ៉ាងជាក់ស្ដែង មានប្រសិទ្ធភាព ហើយសមស្រប នឹងច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។  
លោករដ្ឋមន្រ្តីក៏បានស្នើឲ្យជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជារវាងអាស៊ានជាមួយដៃគូនានាក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខ ក្រៅប្រពៃណីដែលកំពុងលេចចេញ ដូចជាសន្តិសុខបណ្ដាញអ៊ីនធឺណែត សន្តិសុខ សមុទ្រ សន្តិសុខប្រភពទឹក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ក៏ដូចជា បញ្ហាប្រឈមសន្តិសុខថ្មីៗបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ