វៀតណាមស្នើឲ្យភាគីនានាកុំមានសកម្មភាពដែលបង្កើនភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត

(VOVWORLD) - លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា វៀតណាមតែងតែតាមដានយ៉ាងដិតដល់នូវសកម្មភាពនានានៅសមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខនៅសមុទ្រខាងកើត។
វៀតណាមស្នើឲ្យភាគីនានាកុំមានសកម្មភាពដែលបង្កើនភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ របស់ក្រសួងការបរទេសវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឡើងសម្លេង ចំពោះព័ត៌ មានថា យន្តហោះ KJ-500 និង KQ-200 របស់ចិន បានបង្ហាញខ្លួននៅលើតំបន់ថ្ម Fiery Cross Reef  ដោយយោងតាមរូបភាពផ្កាយរណប ISI ក៏ដូចជាសកម្មភាពរបស់នាវាស៊ីវិលនិងនាវានេសាទចិនមួយចំនួន កំពុងបានប្រមូលផ្តុំនៅលើតំបន់ថ្មមួយចំនួន ដូចជា Ba Dau  និង En Dat  ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀត ណាម៖ “ខ្ញុំសូមបញ្ជាក់ជាថ្មីថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់ភាគីនានានៅប្រជុំកោះទាំងពីរនេះ ដោយគ្មានការអនុញ្ញាតពីវៀតណាមគឺសុទ្ធតែត្រូវបានចាត់ទុកថាជាមោឃះ។ ក្នុងបរិបទតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ វៀតណាមស្នើឲ្យភាគីនានាកុំមានសកម្មភាពដែលបង្កើនភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត”

លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា វៀតណាមតែងតែតាមដានយ៉ាងដិតដល់នូវសកម្មភាពនានានៅសមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពនិងសិទ្ធិស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ