វៀតណាមស្នើឲ្យសហភាពអឺរ៉ុបលុបចោល “កាតលឿង” សម្រាប់ការនាំចេញផលនេសាទ

(VOVWORLD) -  នារសៀលថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រតិភូនៃគណៈកម្មការនេសាទ សភាអឺរ៉ុបដឹកនាំដោយលោក  Mato Gabriel សមា ជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការនេសាទដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

វៀតណាមស្នើឲ្យសហភាពអឺរ៉ុបលុបចោល “កាតលឿង” សម្រាប់ការនាំចេញផលនេសាទ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Mato Gabriel អ្នកនាំពាក្យគណកម្មាធិការនេសាទនៃសភាអឺរ៉ុប (រូបថតៈ TTXVN)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ចាត់ទុក កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុប ជា សសរស្តម្ភដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យលោក Mato Gabriel គាំទ្រ ដើម្បីឲ្យគណៈកម្មាធិការអឺរ៉ុប មានការវាយតម្លៃជាវិជ្ជ មានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីឈានដល់ការលុបចោល “កាត លឿង” សម្រាប់ការនាំចេញផលនេសាទរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យសភាអឺរ៉ុប បន្តគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិភាព ដោយឈរលើច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ ។

ចំណែក លោក Mato Gabriel ក៏បានវាយតម្លៃខ្ពស់ថា វៀតណាមជាដៃគូដ៏សំខាន់មួយសម្រាប់ទ្វីបអឺរ៉ុបនិយាយជាទូទៅនិងសម្រាប់បណ្ដាប្រទេសជាសមាជិករបស់ EU និយាយដោយឡែក។ លោក Mato Gabriel បានរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) នឹងត្រូវបានចុះហត្ថលេខានាពេលឆាប់ៗនេះ តាមរយៈនោះ នឹងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌រវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ