វៀតណាមស្នើឲ្យអ.ស.ប. ចេញផ្សាយបណ្ដាឯកសារជាផ្លូវការប្រឆាំងជំទាស់អំពើរបស់ចិននៅសមុទ្រខាងកើត
|
វៀតណាមស្នើឲ្យអ.ស.ប. យចេញផ្សាយបណ្ដាឯកសារជាផ្លូវការប្រឆាំងជំទាស់អំពើរបស់ចិន
នៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. បន្តផ្ញើរសំបុត្រដល់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon សំដៅស្នើ
ឲ្យចេញ ផ្សាយបណ្ដាឯកសារជាផ្លូវការរបស់មហាសន្និបាតនៃ អ.ស.ប.
នីតិកាលទី ៦៨ ដែលលើកច្បាស់លាស់អំពីទស្សនៈរបស់វៀតណាមចំពោះ
ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាមអះអាងនូវ
អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ កោះ Hoang Sa បដិសេធបណ្ដា
ការទាមទាគ្មានមូលដ្ឋានគិត្តិយុត្តនិងប្រវត្តិសាស្ត្ររបស់ចិនអំពីអធិបតេយ្យភាព
ចំពោះប្រជុំកោះនេះ។ ឯកសារទី ១ សរសេរថា៖ វៀតណាមប្រឆាំងជំទាស់និង
បដិសេធទស្សនៈទាំងឡាយរបស់ចិនដែលត្រូវបាននាំ ចេញក្នុងបណ្ដាឯកសារ
និងសំបុត្រ នាថ្ងៃទី ២២ ឧសភា និងថ្ងៃទី ៩ មិថុនា កន្លងមក ដែលត្រូវបានផ្ញើ
ដល់អគ្គលេខាធិការ អ.ស.ប.។ វៀតណាមចាត់ទុកថា៖ ចិនបានធ្វើឲ្យភាពតាន
តឹងឡើងជណ្តើរនៅសមុទ្រខាងកើតដោយការដាក់ស្ថានីយ៍ខួង Haiyang Shiyou
981 ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អំពើខុសច្បាប់ពោលខាងលើបានរំលោភលើច្បាប់អន្តរជាតិជាពិសេសគឺ
អនុសញ្ញានៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ក្នុងឯកសារទី ២ ក្រសួងការបរទេសវៀតណាមបានអះអាងថា៖ វៀតណាម
មិនដែល ទទួលស្គាល់អធិបតេយ្យភាពរបស់ចិនចំពោះប្រជុំកោះ Hoang Sa
ព្រមទាំង លើកច្បាស់ថា៖ ចិនបានបំប្លែងប្រវត្តិសាស្ត្រនិងលិខិតរបស់អតីត
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Van Dong ឆ្នាំ ១៩៥៨។ ភាគីវៀតណាម
បានសង្កត់ធ្ងន់ថា៖ លិខិតរបស់ អតីតនាយករដ្ឋមន្ត្រី Pham Van Dong ឆ្នាំ ១៩៥៨ មិនផ្តោតទៅលើអធិបតេយ្យភាព ចំពោះប្រជុំកោះ Hoang Sa ឬ Truong Sa
នោះទេ។ ក្នុងពេលនេះ វៀតណាមបាននាំចេញដោយចំហរបណ្ដាឯកសារ
ប្រវត្តិសាស្ត្រនិងគត្តិយុត្តិដែលអះអាងប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាព
និងបូរណភាពដែនដីរបស់វៀតណាម៕