វៀតណាមសាមគ្គីនិងគាំទ្រការតស៊ូសុចរិតរបស់ប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិក្នុងការពិភាក្សាបើកចំហរប្រចាំត្រីមាស អំពីប្រធានបទ “ស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមានបញ្ហាប៉ាឡេស្ទីន”នៅថ្ងៃទី ២២ ខែមករា។
វៀតណាមសាមគ្គីនិងគាំទ្រការតស៊ូសុចរិតរបស់ប្រជាជនប៉ាឡេស្ទីន - ảnh 1 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកឡើងថាវៀតណាមបានគាំទ្រដំណោះស្រាយរដ្ឋពីរ ពោលគឺរដ្ឋឯករាជ្យប៉ាឡេស្ទីនដោយរួមរស់ក្នុងសន្តិភាពជាមួយរដ្ឋអ៊ីស្រា អែលតាមបណ្តោយព្រំដែនដែលត្រូវបានអន្តរជាតិទទួលស្គាល់កាលពីឆ្នាំ១៩៦៧ ។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអំពាវ ភាគីទាំងពីរ គោរពច្បាប់អន្ដរជាតិ រាល់សេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្ឃឹមថា នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាសន្តិសុខនឹងបង្ហាញនូវតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាពចាត់វិធានការជាក់ស្តែងជាមួយ ភាគីនានាដើម្បីធានានូវការអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ សំដៅបញ្ចប់អំពើហិង្សានិងផលប៉ះពាល់ដល់ជនស៊ីវិល ជាពិសេសគឺបង្កើតបរិយា កាសងាយស្រួលសម្រាប់ការទទួលឲ្យបាននូវដំណោះស្រាយពេញលេញ យុត្តិធម៌និងប្រ កបដោយនិរន្តភាពដោយយកចិត្តទុកដាក់លើផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ