វៀតណាមសាមគ្គីភាពរួមកំលាំងកាយចិត្តដើម្បីឈានទៅដ៏រឹងមាំលើផ្លូវសមាហរណកម្មអភិវឌ្ឍន៍

វៀតណាមសាមគ្គីភាពរួមកំលាំងកាយចិត្តដើម្បីឈានទៅដ៏រឹងមាំលើផ្លូវសមាហរណកម្មអភិវឌ្ឍន៍ - ảnh 1
វៀតណាមសាមគ្គីភាពរួមកំលាំងកាយចិត្តដើម្បីឈានទៅដ៏រឹងមាំលើផ្លូវសមាហរណកម្មអភិវឌ្ឍន៍ (vietnamplus.vn)


        Vovworld-ឆ្នាំ២០១៥ជាឆ្នាំមានព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសជាតិ។ នេះ​ក៏
ជាឆ្នាំដែលវៀតណាមសមាហរណកម្មស៊ីជម្រៅជាមួយបណ្ដាប្រទេសក្នុង​ដំបន់​​និង
ពិភពលោក។ ភាពងាយស្រួលមានច្រើននិងការសាកល្បងក៏ធំធេងដែរ ទាមទា
សាមគ្គីភាពរួមកំលាំងកាយចិត្តដើម្បីឈានឡើងដ៏រឹងមាំលើផ្លូវ​សមាហរណកម្ម
អភិវឌ្ឍន៍ការពារដ៏រឹងមាំនូវអធិបតេយ្យភាពដែនដីនៃមាតុ​ប្រទេស។ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ដូច្នេះ​ក្នុងការឆ្លើយសម្ភាសអ្នកយក
ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសដើមឆ្នាំថ្មីមមែសប្តស័ក។

        លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា​ឆ្នាំ២០១៤​ទោះបីជាជួប​ការ
លំបាកជាច្រើនក្តី ប៉ុន្តែវៀតណាមរក្សាបានម៉ាក្រូសេដ្ឋកិច្ច​ស្ថិរភាព។ ក្នុងឆ្នាំ​២០១៥
និងប៉ុន្មានឆ្នាំជាបន្ត វៀតណាមបានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយ​សេដ្ឋកិច្ច
ពិភពលោកដោយការបើកទ្វាទីផ្សារទំនិញ ចូលរួមយន្តការពាណិជ្ជកម្ម​អន្តរជាតិជា
ច្រើន។ នេះជាឱកាសផងជាការសាកល្បងផងចំពោះប្រទេសជាតិ​ដែលទាមទាការ
ខំប្រឹងប្រែងជាច្រើនថែមទៀត។

“ការប្រកួតប្រជែងនៅសល់តិចតូចហេតុនេះហើយខ្ញុំគិតថាមិនអាចមួយៗដូចនឹង
ប៉ុន្មានឆ្នាំកន្លងទៅទេ គឺត្រូវប្រញាប់ប្រញាល់ប្រកួតប្រជែងដើម្បី​ធ្វើយ៉ាង​ម៉េចកំលាំង
ប្រកួតប្រជែងរបស់ផលិតផលនៃអង្គភាពអាជីវកម្មនិងខឿន​សេដ្ឋកិច្ចវៀតណាមទាំង
មូលត្រូវខ្លាំងក្លា។​ល្បឿនគឺសំខាន់ណាស់ មិនអាចមាន​ល្បឿនយឺតយាវដែលក្លាយ
ទៅជាខឿនសេដ្ឋកិច្ចខ្លាំងបានឡើយ។”

        ឆ្លើយសំនួរក្នុងឆ្នាំ២០១៤ព្រឹត្តិការណ៍ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដាក់ខុស
ច្បាប់ក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមបាន
បង្កើតឡើងនូវរលកសំណូមពរដ៏ទូលំទូលាយនិងខ្លាំងក្លា ប្រធានរដ្ឋ Truong Tan Sang
បានចាត់ទុកថា៖

“មុនបង្អស់ត្រូវអះអាងនូវប្រការសំខាន់មួយគឺអធិបតេយ្យភាពជាតិគឺពិសិដ្ឋមិនអាច
រំលោភបានឡើយ ពិតប្រកដថាជនរួមជាតិយើងទាំង៩០លាននាក់​អ្នក​ណាក៏គិត
អញ្ចឹងដែរ។​យើងមានបំណងរស់នៅក្នុងបរិយាកាសសន្តិភាព​សាមគ្គីភាព​មិត្តភាពជា
មួយបណ្ដាប្រទេសជិតខាងនិងលើពិភពលោកនិងក៏ជា​គោលមាគ៌ារបស់បក្សនិងរដ្ឋ
យើង ប៉ុន្តែខណៈដែលប្រទេសជាតិត្រូវរំលោភទៅ​លើអធិបតេយ្យភាពនោះប្រជាជន
ទាំងមូលមានកាតព្វកិច្ចគឺការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនោះរបស់ខ្លួនឯង។”

        នាចុងបញ្ចប់ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងការតស៊ូ​ប្រឆាំង
សត្រូវមុននេះ វៀតណាមជានិច្ចកាលលើកកំពស់ទង់ចំនួន២ប្រជាជាតិ​និង​លិទ្ធិសង្គម
និយមនិងដណ្ដើមបានជ័យជំនះ។ នាបច្ចុប្បន្នបុព្វហេតុកសាង​ការពារមាតុប្រទេស
បទពិសោធន៍នេះនូវមានតំលៃដដែល។ ​វៀតណាមប្រកាស​ចង់ធ្វើជាមិត្តជាមួយ
ប្រទេសទាំងអស់សន្តិភាពមិត្តភាពនិងអភិវឌ្ឍន៍ដែលត្រូវ​បានបណ្ដាប្រទេសលើ
ពិភពលោកគាំទ្រដ៏ខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ