វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន

វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន - ảnh 1
វៀតណាមសម្តែងការគោរពនិងគាំទ្រសមាគ្គីភាពជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនៅអាមេរិកឡាទីន

(VOVworld)-នៅក្នុងសន្និសីទជាន់ខ្ពស់លើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធដោយ
 ប្រធានបទ “សន្តិភាព​ អធិបតេយ្យភាពនិងសាមគ្គីភាពដើម្បីការអភិវឌ្ឍន៍” ដែលទើប
 នឹងបានប្រព្រឹត្តទៅនៅប្រទេសវេណេហ្ស៊ុយអេឡានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំគណៈប្រតិភូ
វៀតណាមចូលរួមសន្និសីទនេះនឹងមានបទសន្ទរកថាសំខាន់ៗ សម្តែងចេញនូវការគោ
​រពរបស់វៀតណាមចំពោះចលនា ព្រមទាំងជាបង្ហាញនូវការគាំទ្រនិងចំណងសាមគ្គី
ភាពចំពោះប្រទេសម្ចាស់ផ្ទះ វេណេហ្ស៊ុយអេឡានិងប្រទេសជាមិត្តភក្តិប្រពៃណីរបស់
វៀតណាមនៅទ្វីបអាមេរិកឡាទីនផងដែរ។​សង្កត់ធ្ងន់ទៅលើការរួមចំណែកសកម្មរបស់
 គណៈប្រតិភូវៀតណាមនៅក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Ha Kim Ngoc បានឲ្យដឹងថា វៀតណាមបានរួមចំណែកយ៉ាងសកម្មដោយ
គោលដៅរក្សារឹងមាំនូវទិសដៅរបស់ចលនានេះក្នុងកាលៈទេសៈស្មុគ្រស្មាញរបស់​ពិភពលោកនាបច្ចុប្បន្ន។​វៀតណាមបានសកម្មគាំទ្រ និងផ្លាស់ប្តូរជាមួយប្រទេសជា ប្រធាន
ដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយរាល់បញ្ហាខ្វែងគំនិតដែលកើត មាន
ឡើងក្នុងដំណើរការប្រព្រឹត្តទៅសន្និសីទ ឈរលើមូលដ្ឋាននៃគោលការណ៍របស់
ចលនា​និងរួមចំណែកសកម្មចូលក្នុងជោគជ័យនៃសន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ