វៀតណាមសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) - នៅថ្ងៃទី ៧ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំផ្ទាល់ ស្តីពីស្ថានការណ៍នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
វៀតណាមសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃអំពើហឹង្សាទៅ លើជនស៊ីវិលនៅពេលដែល ប្រជាជននៅប្រទេសអាហ្វ្រិកកណ្តាលនេះ ចំនួន ៥,២ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងប្រជាជនចំនួន ២១,៨ លាននាក់កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារ។ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់ នៃការជួយដល់សាធារណរដ្ឋកុងហ្គោ ក្នុងកិច្ចការការពារជនស៊ីវិល រួមទាំងដោះស្រាយនូវមូលហេតុដើមនៃជម្លោះ តាមរយៈការពង្រឹងតួនាទីរបស់រដ្ឋ និងធ្វើកំណែទម្រង់វិស័យសន្តិសុខជាដើម។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីធានាស្ថេរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ដូចជាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ