វៀតណាមសម្រេចបានគោលដៅជាមូលដ្ឋានក្នុងត្រីមាសទី១ឆ្នាំ ២០២៣
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទរវាងរដ្ឋាភិបាល ជាមួយខេត្ត ក្រុងប្រចាំខែមីនា ឆ្នាំនេះតាមអនឡាញ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh |
អង្គសន្និសីទបានផ្ដោតសំខាន់ពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី ១ ឆ្នាំនេះ ស្ថានភាពអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល ស្តីពីភារកិច្ច ដំណោះស្រាយសំខាន់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោងថវិការដ្ឋ និងការកែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិឆ្នាំ ២០២៣ កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម កម្មវិធីគោលដៅជាតិចំនួន ៣ (កម្មវិធីកសាងជនបទថ្មី កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ កម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព) ស្ថានភាពបែងចែកនិងបើកចំណាយថវិការិនិយោគសាធារណៈ។
អញ្ជើញថ្លែងក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា៖ “ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ រៀតណាមសម្រេចបានរាល់គោលដៅជាមូលដ្ឋាន។ នោះគឺ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា សម្រេចបានកំណើន ៣,៣២% ហើយតុល្យភាពធំៗត្រូវបានធានា។ ទីផ្សារការងារបន្តស្ដារឡើងវិញយ៉ាងឆាប់រហ័ស ស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានធានា កិច្ចការបរទេសត្រូវបានពង្រឹង និងជំរុញខ្លាំង សមាហរណកម្មអន្តរជាតិមានភាពវិជ្ជមានផងដែរ”៕