វៀតណាមសម្រេចប្រកបដោយជោគជ័យនូវអាណត្តិប្រធានគណៈកម្មាធិការបណ្ដាប្រទេសអាស៊ានប្រចាំអេស្ប៉ាញ
(VOVWORLD) - នៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានបូកសរុបសកម្ម ភាពរបស់ ACM ក្នុងឆមាសទី១ឆ្នាំ២០១៩ ដែលក្នុងនោះមានសកម្មភាពជាច្រើន សំដៅជំរុញការយល់ដឹងនិងតភ្ជាប់ទំនាក់ទំនងរវាងតំណាងបណ្ដាប្រទេស អាស៊ានប្រចាំទីក្រុង Madrid ជាមួយស្ថាប័នអាជ្ញាធររបស់អេស្ប៉ាញនិងតំបន់ នានា។
ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Tien Dung (នៅកណ្ដាល) និងឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាននានាប្រចាំអេស្ប៉ាញ (រូបថត៖ TTXVN) |
នាថ្ងៃទី៣ ខែកក្កដា នៅរដ្ឋធានី Madrid ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Tien Dung បានធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្ដាប្រទេស អាស៊ានប្រចាំទីក្រុង Madrid (ACM) រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ដោយបូកសរុបសកម្មភាពក្នុងឆមាសទី១ឆ្នាំ ២០១៩និងប្រគល់ តំណែងប្រធាន ACM ជូនចំពោះស្ថានទូតឥណ្ឌូនេស៊ី។
នៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានបូកសរុបសកម្ម ភាពរបស់ ACM ក្នុងឆមាសទី១ឆ្នាំ២០១៩ ដែលក្នុងនោះមានសកម្មភាពជាច្រើន សំដៅជំរុញការយល់ដឹងនិងតភ្ជាប់ទំនាក់ទំនងរវាងតំណាងបណ្ដាប្រទេស អាស៊ានប្រចាំទីក្រុង Madrid ជាមួយស្ថាប័នអាជ្ញាធររបស់អេស្ប៉ាញនិងតំបន់នានា។
ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានទូតវៀតណាមនឹងបន្តសហការយ៉ាងសកម្មជាមួយស្ថានទូតឥណ្ឌូនេស៊ីដើម្បីជួយអោយសកម្មភាពរបស់ ACM ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងងាយ ស្រួលបំផុត៕