វៀតណាមសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធថែរក្សា និងធានាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស (PMC) អាស៊ាន - នូវែលសេឡង់ បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។ នេះគឺជា សកម្មភាព ក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤  (AMM-៥៤) និង កិច្ចប្រជុំពាក់ព័ន្ធនានា។
វៀតណាមសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធថែរក្សា និងធានាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាម លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - នូវែលសេឡង់ចំពោះសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពនៅក្នុងតំបន់។ វៀតណាមបានស្នើឱ្យនូវែលសេឡង់ជួយឧបត្ថម្ភអាស៊ានលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងព្រមៗគ្នា; កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញតាមរយៈការរក្សាទីផ្សារបើកចំហ និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ទាក់ទងនឹងសមុទ្រខាងកើត ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ាននិងនូវែលសេឡង់បានចែករំលែកផលប្រយោជន៍ និងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ នៅសមុទ្រខាងកើត ដែលជាខ្សែនាវាចរណ៍សាច់ឈាមរបស់ពិភពលោក។ វៀតណាមអះអាងសារជាថ្មីនូវគោលជំហរ គោលការណ៍ របស់អាស៊ានអំពីសមុទ្រខាងកើត។ អាស៊ានបានសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយចិន ដើម្បីកសាង COC ប្រកបដោយប្រសិទ្ធភាព សមស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។

នាព្រឹកថ្ងៃទី ៥ ខែសីហាដដែល លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស (PMC) អាស៊ាន- កាណាដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ