វៀតណាមសំរេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានប្ដូរវេណគណៈកម្មា ធិការអាស៊ាននៅប៉ារីស

(VOVWORLD) - ក្នុងរយៈពេលចាប់ពីដើមខែមេសាដល់ដំណាច់ខែកក្កដាកន្លងទៅ វៀតណាមបានសំរេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានប្ដូរវេណគណៈ កម្មាធិការអាស៊ានប្រចាំនៅក្រុងប៉ារីស (ACP)។
វៀតណាមសំរេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានប្ដូរវេណគណៈកម្មា ធិការអាស៊ាននៅប៉ារីស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំងលោក Nguyen Ngoc Son (រូបថត៖Bích Hà/Vietnam+) 

(VOVworld) - ក្នុងរយៈពេលចាប់ពីដើមខែមេសាដល់ដំណាច់ខែកក្កដាកន្លងទៅ វៀតណាមបានសំរេចប្រកបដោយជោគជ័យនូវតួនាទីជាប្រធានប្ដូរវេណគណៈ កម្មាធិការអាស៊ានប្រចាំនៅក្រុង ប៉ារីស (ACP)។ តាមឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំងលោក Nguyen Ngoc Son និងជាប្រធានក្រុមឯកអគ្គរដ្ឋទូតបណ្ដា ប្រទេសអាស៊ានប្រចាំនៅបារាំងក្នុងអាណត្តិកន្លងទៅថា ស្ថានទូត វៀតណាមបាន បង្ហាញនូវតួនាទីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុងការជំរុញទំនាក់ ទំនងរបស់អាស៊ានជាមួយប្រទេសសាមី។ ក្នុងឋានៈជាប្រធាន ស្ថានទូតវៀត ណាមក៏បង្ហាញនូវតួនាទីដឹកនាំ ធានាគោលការណ៍ពិគ្រោះយោបល់និងស្រុះចិត្ត គំនិត កសាងគោលជំហររួម ក៏ដូចជាដំណើរការសកម្មភាពរួមរបស់ ACP ផង ដែរ។

        ឯកអគ្គរដ្ឋទូតលោក Nguyen Ngoc Son ឲ្យដឹងថា គោលនយោបាយកិច្ច ការបរទេសរបស់រដ្ឋអំណាចថ្មីរបស់បារាំងចំពោះតំបន់អាស៊ីអាគ្នេយ៍ នឹងបន្តផ្ដោត សំខាន់ទៅលើការជំរុញទំនាក់ទំនងជាមួយតំបន់ទាំងមូលនិងសមាជិកនានាក្នុង ឋានៈជាសហគមន៍មួយដែលអភិវឌ្ឍន៍កាន់តែសកម្មនិងមានសម្លេងសំខាន់ក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាលើពិភពលោកផងដែរ។ ចំពោះវៀតណាម ថ្នាក់ ដឹកនាំបារាំងជាច្រើនលើកច្រើនសារបានអះអាងនូវគោលបំណងបន្តធ្វើឲ្យ ស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ឆ្ពោះទៅ ទស្សនៈវិស័យមួយដ៏យូរអង្វែងនិងនិរន្តរភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ ប្រទេសទាំង២៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ