វៀតណាម-សេរីលង្កាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគធ្វើអាជីវកម្មដើម្បីរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី
(VOVworld) -នាថ្ងៃទី៥មិនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម (VCCI) បានរួមសហការជាមួយ សភាពាណិជ្ជកម្ម Ceylon សហគមអង្គភាពអាជីវកម្មសេរីលង្កា -វៀតណាម និងស្ថានទូតសេរីលង្កាប្រចាំនៅវៀតណាម បានរៀបចំវេទិកាអង្គភាពអាជីវកម្ម វៀតណាម-សេរីលង្កា។
|
វេទិកាអង្គភាពអាជីវកម្ម វៀតណាម-សេរីលង្កា(http://www.vinacorp.vn) |
វេទិកា ជាឪកាសដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ជួបជុំ ផ្លាស់ប្តូរ ស្វែងរកឪកាសសហប្រតិបត្តិការវិនិយោគ ចូលក្នុងបណ្ដាវិស័យ៖ សុខាភិបាល អចលនវត្ថុ ជលផល បច្ចេកវិទ្យា ម្ហូបអាហារ…ជាដើម។ ថ្លែងមតិនៅទីនេះ លោក Hoang Van Dung អនុប្រធានអចិន្ត្រៃ VCCI សង្កត់ធ្ងន់ថា៖ វៀតណាម -សេរីលង្កាមានបណ្ដាចំណុចប្រហាក់ប្រហែលគ្នា អំពីប្រវត្តិសាស្ត្រ និងអភិវឌ្ឈន៏សេដ្ឋកិច្ច។ ដូច្នេះ វៀតណាមជឿជាក់ថា៖ សហគមអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ នឹងឆ្លៀតយក បណ្ដាឧត្តមភាព សក្ដានុភាព ដើម្បីបើកចេញបណ្ដាឪកាសសហប្រតិបត្តិការ វិនិយោគ ធ្វើងាអាវកម្មថ្មី រួមចំណែកនាំទំនាក់ទំនង នៃប្រទេសទាំងពីរ ឡើងកំពស់ថ្មី៕