|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld) - នាថ្ងៃទី២២ មករា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីទស្សនៈ
របស់វៀតណាមចំពោះការដែលនាថ្ងៃទី១៦ មករា ឆ្នាំ២០១៦ កន្លងទៅអគ្គលេខាធិ
ការស្ថាប័នថាមពលបរាមាណូអន្តរជាតិ (IAEA) បញ្ជាក់ថា អ៊ីរ៉ង់បាន សំរេចជំហាន
ត្រៀមរៀបចំចាំបាច់ដើម្បីចាប់ផ្ដើមអនុវត្តកម្មវិធីធ្វើសកម្មភាពរួមលើគ្រប់ជ្រុង
ជ្រោយ (JCPOA) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានឲ្យដឹងថា វៀតណាមស្វាគមការដែលភាគីនានាបានអនុវត្តយ៉ាង ម៉ឹងម៉ាត់នូវ
ការសន្យាត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយរវាង
អ៊ីរ៉ង់និង ក្រុមP៥+១ នាពេលកន្លងទៅ។ប្រការនេះបានបើកផ្លូវឆ្ពោះទៅការលុប
ចោលបទហ៊ុំព័ទ្ធទៅលើអ៊ីរ៉ង់ បង្កលក្ខណៈងាយស្រួលសំរាប់សន្តិភាព និងស្ថិរ
ភាពនៅក្នុងតំបន់និងលើពិភពលោក។វៀតណាមសង្ឃឹមថា ភាគីទាំងឡាយនឹង
បន្តខំប្រឹងប្រែងដោយការទទួលខុសត្រូវខ្ពស់ដើម្បីអនុវត្តការសន្យានៅសេស
សល់នៅក្នុងកិច្ចព្រមព្រៀងនេះ៕