វៀតណាមស្វាគមន៍ USAID ក្នុងការជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល

(VOVWORLD) -នារសៀលថ្ងៃទី៧ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Michael Greene នាយកស្ថាប័ន អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) នៅវៀតណាម។
វៀតណាមស្វាគមន៍ USAID ក្នុងការជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក Michael Greene នាយកស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) នៅវៀតណាម

យោងតាមលោក Michael Greene ស្ថាប័នអភិវឌ្ឍន៍អាមេរិកមានកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមច្រើនឆ្នាំកន្លងទៅ តាមរយៈបណ្តាគំរោងការជួយ ឧបត្ថម្ភបច្ចេកវិទ្យាអំពីការគ្រប់គ្រងរដ្ឋនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ USAID កំពុង អនុវត្តគំរោងការជួយឧបត្ថម្ភបច្ចេកទេសចំនួនពីរសម្រាប់វៀតណាម ក្នុងនោះមាន កម្មវិធីបង្កលក្ខណៈងាយស្រួលពាណិជ្ជ កម្មនិងជួយឧបត្ថម្ភសហគ្រាសធុនតូចនិង មធ្យមវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលលោក។ តម្លៃសរុបនៃគំរោង ការទាំងពីរនេះគឺចំនួន៥០លានដុល្លាអាមេរិកជាជំនួយឥតសំណង់។

        អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាម វាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែករួម ក៏ដូចជាសកម្មភាពជាក់ស្តែងរបស់ USAID ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងគ្រប់គ្រងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ