វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់

វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ - ảnh 1
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៦ កក្កដា នៅសន្និសីទកាសែតប្រចាំខែរបស់ក្រសួង
ការបរទេសវៀតណាម ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះកិច្ចព្រម ព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងបណ្ដាមហាអំណាចបន្ទាប់ពី​រយៈ
ពេល ១២ ឆ្នាំដំណើរការចរចារ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានអះអាងថា៖

        “វៀតណាមស្វាគមន៍ការខំប្រឹងប្រែងរបស់ភាគីទាក់ទិននានាដើម្បីទទួល បានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់និងក្រុម P5+1 ស្តីពីបញ្ហា
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ នាថ្ងៃទី ១៤ កក្កដា កន្លងទៅ។ យើងខ្ញុំចាត់ទុកនេះគឺជាការ រួមវិភាគទានសំខាន់និងសកម្មក្នុងស្ថិរភាពសន្តិសុខនៅតំបន់និងលើពិភពលោក។

        ទាក់ទិនដល់ព័ត៌មានការដែល រដ្ឋអំណាចទីក្រុង Sacramento រដ្ឋ California របស់អាមេរិកដំណើការកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាមដឹកនាំដោយ
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក
Le Thanh Hai  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

កម្មវិធីធ្វើការរវាងភាគីទាំងពីរប្រព្រឹត្តទៅជាធម្មតា។ នាព្រឹកថ្ងៃទី ១៤ កក្កដា
អភិបាលរដ្ឋ California បានជួបធ្វើការជាមួយលោក Le Thanh Hai ដើម្បីពិភាក្សា អំពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះព័ត៌មាន ចិនអំពាវនាវឲ្យ ហ្វីលីពីនលុចចោលបណ្តឹងតវ៉ានៅសមុទ្រខាងកើតដើម្បីរៀបចំការចរចារទ្វេ
ភាគី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក  Le Hai Binh បានលើក
ច្បាស់ ថា៖ ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺរាល់ជំលោះនៅ
សមុទ្រខាង កើតត្រូវដោះស្រាយដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ
ជាពិសេសគឺ អនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តី
ថ្លែងការណ៍រស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ។

ឆ្លើយសំណួរអំពីការដែល កាសែតអាមេរិកបានចុះផ្សាយព័ត៌មានអំពីប្រជា ពលរដ្ឋវៀតណាមមួយរូបដែលត្រូវបានតុលាការអាមេរិកកាត់ទោសដាក់
ពន្ធនាគារ ក្នុងរយៈពេល ១៣ ឆ្នាំដោយទង្វើ hacker និងវិធានការគាំពារ
ប្រជាពលរដ្ឋរបស់ វៀតណាមក្នុងរឿងហេតុនេះ លោក Le Hai Binh បាន
អះអាងថា៖

“បណ្ដាស្ថាប័នតំណាងការទូតរបស់វៀតណាមប្រចាំនៅអាមេរិកកំពុង សហការជាមួយសមត្ថកិច្ចនៅក្នុងនិងក្រៅប្រទេសដើម្បីបំភ្លឺរឿងហេតុនេះ។ ក្រសួងការបរទេសវៀតណាមបានបញ្ជាណែនាំស្ថាប័នតំណាងរបស់វៀតណាម ប្រចាំនៅអាមេរិកអនុវត្តរាល់វិធានការដើម្បីធានាសិទ្ធិប្រជាពលរដ្ឋ។”

ស្តីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រីចិន លោក
 Zhang Gaoli ចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ កក្កដា លោក Le Hai Binh បានឲ្យដឹង
ថា៖ ឧបនាយកដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  នឹងទទួលជួប
សន្ទនាជាមួយ លោក Zhang Gaoli អំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ