វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម

(VOVworld)-នារសៀលថ្ងៃទី៤កុម្ភៈ នៅអាកាសយានអន្តរជាតិ Tan Son Nhat
មន្ទីរទេសចរណ៍ ទីក្រុងហូជីមិញបានរៀបចំពីធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដំ
បូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម។ ភ្ញៀវរូបនេះឈ្មោះ
Richard Kenneth Wilson មកពីអង់គ្លេសបានចុះចតនៅវេលាម៉ោង២និង៣០នា
 ទីរសៀលថ្ងៃទី៤កុម្ភៈ។

វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម - ảnh 1
ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម


       តាមការធ្វើស្ថិតិ ចំនួនភ្ញៀវទេសចរមកដល់ទីក្រុងហូជីមិញក្នុងឱកាស
 បុណ្យតេតកន្លងទៅទទួលបាន២៥៣ពាន់នាក់។ រួមជាមួយនឹងគោលនយោបាយ
 លើកលែងទិដ្ឋាការវៀតណាមនោះ ការផ្តល់ទិដ្ឋាការអេឡិចត្រូនិកនឹងជួយឲ្យការ
ធ្វើបែបបទងាយស្រួលជាងនិងនាំទីក្រុងហូជីមិញនិយាយដោយឡែកនិងវៀត
ណាមនិយាយរួមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈការ
ទាក់ទង់ផ្ទាល់នឹងបច្ចេកវិទ្យាទំនើប។ លោក Bui Ta Hoang Vu នាយកមន្ទីរ
ទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

       “ជាមួយនឹងគោលនយោបាយបើកចំហរក្នុងដំណើការផ្តល់ទិដ្ឋាការដូច្នេះ
យើងខ្ញុំជឿជាក់ថា ចំនួនភ្ញៀវមកទស្សនាទីក្រុងហូជីមិញនឹងកើនឡើងជាលំ
ដាប់​។ ខ្ញុំគិតថា ទិដ្ឋាការអេឡិចត្រូនិកជាលក្ខណៈងាយស្រួលសម្រាប់យើងខ្ញុំ
ទទួល ចំនួនភ្ញៀវទេសចរច្រើនកុះករនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ