វៀតណាមស្វាគមន៍រាល់ការខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមឡើងវិញដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

(VOVWORLD) - វៀតណាមជឿជាក់ថា ដំណោះស្រាយប្រកប ដោយសមភាពនិងនិរន្តរភាព អាចសម្រេចបាន តាមរយៈកិច្ចសន្ទនានិងការចរចា រវាងភាគីពាក់ព័ន្ធ ដោយផ្អែកលើ ការគោរពច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ។

នាថ្ងៃទី ៣១ ខែមករា ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀត ណាម ចំពោះការដែល អាមេរិកបានប្រកាសឯកសារ ស្តីពី “សន្តិភាពទៅដល់ភាពរុង រឿង៖ ចក្ខុវិស័យដើម្បីកែលំអរជីវភាពរស់នៅរបស់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន” នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ព្រមទាំងស្វាគមន៍រាល់ការខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមឡើងវិញ នូវដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ យ៉ាងណាមិញ វៀតណាមជឿជាក់ថា ដំណោះស្រាយប្រកប ដោយសមភាពនិងនិរន្តរភាព ចំពោះបញ្ហានេះអាចសម្រេចបានតាមរយៈការសន្ទនានិងការចរចា រវាងភាគីពាក់ព័ន្ធ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ