វៀតណាមស្វាគមន៍វិនិយោគិនបារាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
|
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung |
(VOVworld)-នាថ្ងៃទី៣សីហានៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយប្រ
ធាននិងជាអគ្គនាយកទទួលបន្ទុកការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៃសម្ព័ន្ធក្រុម
ហ៊ុន Vinci (បារាំង) លោក Fadi Selwal ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh
Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការដែល Vinci មានបំណងបើកទូលាយកិច្ច
សហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិនិយោគ និងធ្វើអាជីវកម្មផ្លូវល្បឿន
លឿន។ នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានស្នើរឲ្យសម្ព័ន្ធ
ក្រុមហ៊ុន Vincin ជួបធ្វើការផ្ទាល់ជាមួយក្រសួងស្ថាប័ននានានិងដៃគូវៀតណាម
ដើម្បីរៀបចំផែនការសហប្រតិបត្តិការជាក់ស្តែង។
ថ្លែងមតិក្នុងជំនួបនេះ លោក Fadi Selwan អះអាងថា សម្ព័ន្ធក្រុមហ៊ុន Vinci
មានបំណងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអភិវឌ្ឍន៍ផ្លូវល្បឿនលឿន
និងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហានេះ៕