វៀតណាមស្វាគមន៍អាមេរិកដែលមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម
(VOVWORLD) - នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះសេចក្តីសម្រេចចិត្ត នៅថ្ងៃទី ២៣ ខែកក្កដា របស់ស្ថាប័នតំណាងពាណិជ្ជ កម្មអាមេរិកស្តីពីការស៊ើបអង្កេតលើគោលនយោបាយរូបិយវត្ថុ របស់វៀត ណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖
វៀតណាមស្វាគមន៍សេចក្តីសម្រេចចិត្តនៅថ្ងៃទី ២៣ ខែកក្កដារបស់ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកក្នុងការស៊ើបអង្កេតគោលនយោបាយរូបិយវត្ថុរបស់វៀតណាម តាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ ១៩៧៤ តាមនោះ ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកមិនអនុវត្តន៍ការកែប្រែពាណិជ្ជកម្មចំពោះវៀតណាមឡើយ។
នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះក៏ជាលទ្ធផលនៃការសន្ទនាប្រកបដោយការស្ថាបនានិងសុឆន្ទៈរបស់ភាគីទាំងពីរ ដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកការកសាងទំនាក់ទំនងប្រកបដោយស្ថេរភាពនិងនិរន្តរភាព ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ៕