វៀតណាមស្វែងរកឱកាសសហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់ម៉ិកស៊ិក

(VOVWORLD) - ក្នុងដំណើរទ្សនកិច្ចការងារទាំងនេះ លោក ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានលើកឡើងពីសមិទ្ធិផលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅវៀតណាម។  
វៀតណាមស្វែងរកឱកាសសហប្រតិបត្តិការជាមួយតំបន់មួយចំនួនរបស់ម៉ិកស៊ិក - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំការងាររបស់គណៈប្រតិភូស្ថានទូតវៀតណាមជាមួយក្រសួងទេសចរណ៍រដ្ឋ Oaxaca (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងតំបន់មួយចំនួនរបស់ម៉ិកស៊ិក ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoanh Nam បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅរដ្ឋ Oaxaca ដោយបានជួបពិភាក្សាការងារជាមួយសមាជិកសភា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងអាជ្ញាធរទីក្រុង Oaxaca។ ក្នុងដំណើរទ្សនកិច្ចការងារទាំងនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានលើកឡើងពីសមិទ្ធិផលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅវៀតណាម។  លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ជាមួយនឹងគោលនយោបាយនវានុវត្តន៍ដ៏សមស្រប និងត្រឹមត្រូវ វៀតណាមបាននិងកំពុងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដ៏ឆ្នើមលើវិស័យជាច្រើន ជាពិសេសការនាំចេញផលិតផលកសិផល-រុក្ខាប្រមាញ់-នេសាទ ទាំងទ្រង់ទ្រាយនិងគុណភាព។ ក្នុងឆ្នាំ ២០២២ វៀតណាមបានកត់ត្រានូវសូចនាករគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងទំហំពាណិជ្ជកម្មនាំចេញសរុបប្រមាណ ៧៣២ ពាន់លានដុល្លារ និងផលិតផលក្នុងស្រុកសរុប (GDP) មានកំណើន ៨,០២% ដែលជាកំណើនខ្ពស់បំផុតក្នុងអំឡុងឆ្នាំ ២០១១-២០២២ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងការលំបាកជា និងបញ្ហាប្រឈមជាច្រើន។

ទាក់ទង់នឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ិកស៊ិក លោកឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានឲ្យដឹងថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងត្រូវបានជំរុញលើគ្រប់វិស័យ; ទន្ទឹមនឹងនោះ លោកបានអះអាងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនខ្លាំងនៅពេលដែលប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានស្នើឲ្យសមាជិកសភា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងអាជ្ញាធររដ្ឋ Oaxaca សិក្សា ស្រាវជ្រាវនិងជំរុញការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីបង្កើតយន្តការសហប្រតិបត្តិការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកទេស ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញ និងនាំចូលផលិតផលជាប្រៀបខ្លាំងរបស់ភាគីទាំងសង្ខាង។

ចំណែកខ្លួនវិញ   ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងអាជ្ញាធរទីក្រុង Oaxaca បានត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយគណៈប្រតិភូធុរកិច្ចក្នុងតំបន់មកកាន់វៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគ; ឯកភាពគាំទ្រស្ថានទូតក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច និងវប្បធម៌របស់វៀតណាមនៅ Oaxaca នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ