វៀតណាមសហការជាមួយអាជ្ញាធរអង់គ្លេសដើម្បីពន្លឿនការកំណត់សញ្ជាត្តិនិងអត្តសញ្ញាណជនរងគ្រោះ

(VOVWORLD) - ក្រសួងការបរទេសវៀតណាមក៏បានជួបធ្វើការជាមួយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមដោយស្នើអោយសម្របសម្រួលនិងជូនដំណឹងដល់អាជ្ញាធរអង់ គ្លេសក្នុងការពន្លឿនការកំណត់សញ្ជាតិនិងអត្តសញ្ញាណរបស់ជនរងគ្រោះ។

ទាក់ទងនឹងជនរងគ្រោះចំនួន ៣៩ នាក់ ដែលត្រូវបានគេរកឃើញ ត្រូវស្លាប់នៅក្នុងរថយន្តកុងតឺន័រនៅឯតំបន់ឧស្សាហកម្ម Waterglade រដ្ឋ Essex របស់អង់គ្លេសនោះ៖ ក្នុងរយៈពេលកន្លងមក ក្រសួងការបរទេសវៀតណាមបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលនិងមូលដ្ឋាននានា ដើម្បីជួយកំណត់អត្តសញ្ញាណសម្រាប់ករណីត្រូវបានចាត់ទុកថា បាត់ខ្លួននៅអង់គ្លេសផងដែរ។ ក្រសួងការបរទេសវៀតណាមក៏បានជួបធ្វើការជាមួយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមដោយស្នើអោយសម្របសម្រួលនិងជូនដំណឹងដល់អាជ្ញាធរអង់គ្លេសក្នុងការពន្លឿនការកំណត់សញ្ជាតិនិងអត្តសញ្ញាណរបស់ជនរងគ្រោះ។
ក្រសួងការបរទេសបានណែនាំដល់ប៉ុស្ដិរមវិទ្យុទាក់ទងទូរស័ព្ទការពារពលរដ្ឋ +៨៤៩៨១ ៨៤៨៤ ៨៤ ទទួលយករាល់ព័ត៌មានទាក់ទងទៅនឹងឧប្បត្តិហេតុនេះ ដើម្បីបញ្ចូនទៅនាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស)។ រហូតមកដល់ពេលនេះ ប៉ុស្ដិរមវិទ្យុទាក់ទងទូរស័ព្ទការពារពលរដ្ឋបានទទួលបានព័ត៌មានពី ១៤ គ្រួសារ ដែលស្នើសុំជំនួយក្នុងការកំណត់និងស្វែងរកសាច់ញាតិ ដែលបាត់ខ្លួននៅអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ