វៀតណាមសហប្រតិបត្តិកម្មសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿង ញៀននៅមហាអនុតំបន់មេគង្គ

(VOVWORLD) - សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីអំពីកិច្ចសហប្រតិបត្តិការគ្រឿងញៀន មហាអនុតំបន់មេគង្គបានប្រារព្ធឡើងនាថ្ងៃទី ១០ ឧសភា នៅរាជធានី ភ្នំ ពេញ ប្រទេសកម្ពុជាដោយមានការចូលរួមរបស់អង្គសន្និសីទជាន់ខ្ពស់មកពីវៀតណាមឡាវកម្ពុជាថៃមីយ៉ាន់ម៉ាចិននិងស្ថាប័នប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងបទល្មើសអ.ស.ប. (UNODC)។
វៀតណាមសហប្រតិបត្តិកម្មសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿង ញៀននៅមហាអនុតំបន់មេគង្គ - ảnh 1 វៀតណាមសហប្រតិបត្តិកម្មសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿង ញៀននៅមហាអនុតំបន់មេគង្គ

(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីអំពីកិច្ចសហប្រតិបត្តិការគ្រឿងញៀន មហាអនុតំបន់មេគង្គបានប្រារព្ធឡើងនាថ្ងៃទី ១០ ឧសភា នៅរាជធានី ភ្នំ ពេញ ប្រទេសកម្ពុជាដោយមានការចូលរួមរបស់អង្គសន្និសីទជាន់ខ្ពស់មកពីវៀតណាមឡាវកម្ពុជាថៃមីយ៉ាន់ម៉ាចិននិងស្ថាប័នប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងបទល្មើសអ.ស.ប. (UNODC)។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមឧត្តមសេនីយ៍ទោ Nguyen Van Son បានលើកច្បាស់នូវគោលការណ៍គោលនយោបាយនិងស្នាដៃរបស់វៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។ ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ទោ Nguyen Van Son ក៏បានអះអាង នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ១៩៩៣ ស្តីអំពីការប្រយុទ្ធ ប្រឆាំងនឹងគ្រឿងញៀននៅមហាអនុតំបន់ទន្លេមេគង្គ ព្រមទាំង សង្កត់ធ្ងន់ទៀតថា៖ វៀតណាមនឹងខំប្រឹងប្រែងអនុវត្តបណ្ដាគោលដៅរួមក្នុងតំបន់ដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍សម្បូររុងរឿងសំដៅឆ្ពោះទៅតំបន់គ្មានគ្រឿងញៀនមួយ។ នៅសន្និសីទលើកនេះ រដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិកនិង UNODC បានអនុម័តលើ«សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីអំពីដំណោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព» និងផែនការធ្វើសកម្មភាពមហាអនុតំបន់លើកទី ១០ ស្តីអំពីការប្រឆាំងនឹងគ្រឿងញៀនដំណាក់កាល ២០១៧-២០១៩៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ