វៀតណាម-សហរដ្ឋអាមេរិក ជំរុញទំនាក់ទំនងភាពដៃគូលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ មិថុនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងឱកាសលោកស្រីបំពេញទស្សនកិច្ចនៅវៀតណាម (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ មិថុនា)។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ ក្រសួងការបរទេស) |
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ជួរមុខ។ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកជំរុញទំនាក់ទំនងទំនងភាពដៃគូលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រីបានអបអរសាទរសហរដ្ឋអាមេរិក ដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-សហរដ្ឋអាមេរិក ហើយតាមនោះបានអះអាងពីការសន្យាយ៉ាងយូរអង្វែងរបស់ សហរដ្ឋអាមេរិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រមជ្ឈភាពរបស់អាស៊ាន រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានអះអាងថា សហរដ្ឋអាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រប្រទេសវៀតណាមខ្លាំងមាំមួន និងវិបុលភាព ហើយមានគោលបំណងចង់តម្លើងទំនាក់ទំនងក្នុងលក្ខខ័ណ្ឌសមស្រប។ សហរដ្ឋអាមេរិកនឹងបន្តសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងប្រកបដោយមានការទទួលខុសត្រូវជាមួយអាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងជំរុញថែមទៀតនូវទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីទាញយកសក្តានុពលសហប្រតិបត្តិការក្នុងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Wendy Sherman ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដួចជាគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បញ្ហាសមុទ្រខាងកើត ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គ ក៏ដូចចាស្ថានភាពរុស្ស៊ី-អ៊ុយក្រែនផងដែរ៕