វៀតណាម-ហ្វីលីពីនបង្កើនទំនាក់ទំនងពាណិជ្ជកម្ម

វៀតណាម-ហ្វីលីពីនបង្កើនទំនាក់ទំនងពាណិជ្ជកម្ម - ảnh 1
ទិដ្ឋភាពនៃវេទិកា (រូបថតៈ VGP/Lê Anh)

(VOVworld)-នាថ្ងៃទី១១ខែមករានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅវេទិការអាជីវកម្ម
 វៀតណាម-ហ្វីលីពីននិងសិក្ខាសាលាពាណិជ្ជកម្មសហគ្រាសវៀតណាម-ហ្វី លីពីន
ដោយមានការចូលរួមរបស់សហគ្រាសចំនួន១២០មកពីប្រទេសទាំងពីរ។ តាមលោក
ស្រី Bui Thi Thanh An អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មនៃ ក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាមថា នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងវៀត
ណាមនិងហ្វីលីពីនបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ជាពិសេស ចាប់ពីខែ
វិច្ឆិកាឆ្នាំ២០១៥ វៀតណាមនិងហ្វីលីពីនបានបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រផ្លូវ
ការ ហើយនេះជាការបោះជំហានថ្មីសម្រាប់ប្រទេសទាំងពីរ ជម្រុញខ្លាំងរាល់សកម្ម
ភាពពន្លឿនវិនិយោគនិងបង្កើនលទ្ធភាពសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម។
 ធ្វើការវាយតម្លៃអំពីបរិយាកាសវិនិយោគនៅវៀតណាម លោក Angel Ngu ប្រធាន
សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាណិកជនចិនរបស់ហ្វីលីពីន  បានឲ្យដឹងថា
វៀតណាមជាទីផ្សារមានសក្កានុភាពបំផុតរបស់ហ្វីលីពីនក្នុងសហគម ន៍សេដ្ឋកិច្ច
អាស៊ាន។ នាពេលខាងមុខ ហ្វីលីពីនមានបំណងថា ភាគីទាំងពីរនឹង បង្កើនកិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យជាពិសេសគឺវិស័យកសិផល ចំណីអាហារ  សំភារៈសំណង់
និងស្បែកជើងជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ