វៀតណាម-ហ្វិលីពិនសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ

វៀតណាម-ហ្វិលីពិនសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្រ - ảnh 1
រូបថតៈ TTXVN


(VOVworld)-នាថ្ងៃទី២៦មិថុនា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
វៀតណាម លោក Ho Anh Tuan និងអនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពិន លោក
Daniel G.Corpuz បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្តីអំពី ការអភិ
វឌ្ឍន៍ទេសចរណ៍នាវាសមុទ្រដំណាក់កាល២០១៤-២០១៦ រវាងប្រទេសទាំងពីរ។
នេះជាសកម្មភាពជាក់ស្តែង រវាងផ្នែកទេសចរណ៍នៃប្រទេសទាំងពីរក្នុងការធ្វើអា
ជីវកម្ម ពង្រីកឧត្តមភាពលើសមុទ្រដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ចីរភាព។

        ខ្លឹមសារនៃផែនការនេះបានប្រមូលផ្តុំទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍ ពន្លឿន
និងផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឲ្យមានការវិនិយោគលើវិស័យទេសចរណ៍នាវា
សមុទ្រនៃ ប្រទេសនីមួយៗ ជួយបង្កលក្ខណៈងាយស្រួលឲ្យគ្នាទៅវិញទៅមក
សម្រាប់ បណ្តាគំរោងការវិនិយោគទេសចរណ៍សក្តានុភាពចូលកំពង់ផែសមុទ្រ
ទៀតផង។ ភាគីទាំងពីរក៏បានជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃបណ្តា
អង្គការ អន្តរជាតិអំពីទេសចរណ៍ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO)
និង អាស៊ានសំដៅផ្សព្វផ្សាយផលិតផលទេសចរណ៍នាវាសមុទ្ររបស់វៀតណាម និងហ្វីលីពិនលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ