វៀតណាម-ហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
|
ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ VGP/Thanh Liêm ) |
(VOVworld)-នារសៀលថ្ងៃទី១៧មិថុនា អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម
លោក Nguyen Xuan Cuong បានទទួលជួបសន្ទនាជាមួយលោកស្រី Sharon Dijksma រដ្ឋមន្រ្តីក្រសួងកសិកម្មហូឡង់ ដែលកំពុងមានដំណើរទស្សកិច្ចនៅវៀតណាម។
នៅទីនេះ លោក Nguyen Xuan Cuong បានសង្កត់ ធ្ងន់ថា ហូឡង់ជាប្រទេសមាន
ប្រៀបខ្លាំងអំពីការអភិវឌ្ឍន៍កសិកម្ម ជាកន្លែងប្រមូលផ្តុំ សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើននិងជាប្រទេសមានបទពិសោធន៍ កែច្នៃរាល់កសិផល។ ក្នុងពេលនោះ វៀតណាមក៏
ជាប្រទេសមានសក្តានុភាពលើវិស័យនេះដែរ ហើយកសិផល របស់វៀតណាមគឺ
សម្បូរបែបណាស់។ ដើម្បីអាចសហប្រតិបត្តិការលើវិស័យនេះ ប្រកបដោយប្រសិទ្ធ
ភាព លោក Nguyen Xuan Cuong មានគោលបំណងថា ក្នុងថានៈរបស់ខ្លួន លោក
ស្រី Sharon Dijksma បន្តធ្វើសេនាធិការឲ្យរដ្ឋាភិបាលហូឡង់ មានគោលនយោបាយ
ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ នាពេលខាងមុខ៕