វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបតិ្តការយោធា

វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបតិ្តការយោធា - ảnh 1

(VOVworld) - នារសៀលថ្ងៃទី២៦ មិថុនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនា
ជាមួយវរសេនីយ៍ឯក Adrianus Maria Pals អនុព័ន្ធយោធាហូឡង់ប្រចាំនៅវៀតណាម
ក្នុងឱកាសលោក មកទទួលភារកិច្ចថ្មីនៅវៀតណាម។លោក​ NguyenChi Vinh បាន
វាយតំលៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបតិ្តការយោធាទ្វេភាគីនាពេលកន្លងទៅ។
ប្រទេសទាំង២ បានឯកភាពថានាពេល​ខាងមុខ​ តូ្រវបង្កើនការផ្លាស់ប្ដូរកិច្ចសហ
ប្រតិបតិ្តការកងទ័ពជើងទឹក លើកកំពស់គុណភាពការបណ្ដុះបណ្ដាលកម្មាភិបាល
និងចែករំលែកបទពិសោធន៍ក្នុងវិស័យជួយសង្គ្រោះជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ