វៀតណាមឡើង២កាំក្នុងតារាងរៀបចំណាត់ថ្នាក់នៃរបាយការណ៍អភិវឌ្ឍមនុស្សរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - ទោះបីជាល្បឿនកំណើនជាមធ្យមបានថយចុះ ហើយក្រុមមនុស្សនិងបុគ្គលងាយរងគ្រោះបានឆ្លងកាត់ដំណាក់កាលដ៏លំបាកក៏ដោយ ប៉ុន្តែវៀតណាមបានជៀសផុតពីការបញ្ច្រាសនៅក្នុងដំណើរការអភិវឌ្ឍមនុស្ស។
នាព្រឹកថ្ងៃទី៩ ខែកញ្ញា កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានរៀបចំពិធីប្រកាសរបាយការណ៍អភិវឌ្ឍមនុស្សសកល (HDR) ២០២១/២០២២។ យោងតាមការវាយតម្លៃរបស់របាយការណ៍នេះ វៀតណាមបានខិតខំប្រឹងប្រែងគ្រប់គ្រងកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំដ៏លំបាកបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទោះបីជាល្បឿនកំណើនជាមធ្យមបានថយចុះ ហើយក្រុមមនុស្សនិងបុគ្គលងាយរងគ្រោះបានឆ្លងកាត់ដំណាក់កាលដ៏លំបាកក៏ដោយ ប៉ុន្តែវៀត
ណាមបានជៀសផុតពីការបញ្ច្រាសនៅក្នុងដំណើរការអភិវឌ្ឍមនុស្ស។ តម្លៃសន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) របស់វៀតណាមគឺ ០,៧០៣ ក្នុងឆ្នាំ ២០២១ ជាមូលដ្ឋានមិនផ្លាស់ប្តូរពីឆ្នាំ ២០១៩ (០,៧០៤) ហើយវៀតណាមបានឡើងពីរកាំក្នុងតារាងរៀបចំណាត់ថ្នាក់ជាសកលពី ១១៧/១៨៩ ប្រទេសក្នុងឆ្នាំ២០១៩ ដល់ ១១៥/១៩១ ប្រទេសក្នុងឆ្នាំ ២០២១
UNDP ក៏បានក្រើនរំលឹកថា វៀតណាមនឹងប្រឈមមុខនឹងបញ្ហាជាច្រើននាពេលខាងមុខ ដែលការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមធំបំផុត។ UNDP ផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ-បណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីធ្វើឲ្យលើកកំពស់ភាពធន់របស់ប្រទេស សមត្ថភាពកែតម្រូវយ៉ាងឆាប់រហ័សនិងបត់បែនក្នុងបរិបទ
សកលលោកកំពុងផ្លាស់ប្ដូរ៕