នាថ្ងៃទី ២៦ សីហា ក្នុងក្របខ័ណ្ឌដំណើរទស្សនិច្ចនៅឡាវចាប់ពីថ្ងៃទី ២៥ ដល់ទី២៦
សីហា គណៈប្រតិភូនៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ដឹកនាំដោយប្រធាន Vu
Xuan Hong បានជួបជាមួយប្រធានសមាគមមិត្តភាពឡាវ–វៀតណាម Phamkham
Vivaphan។ លោក Vu Xuan Hong បានជូនដំណឹងលទ្ធផលនៃជំនួបធ្វើការជាមួយបណ្តា
ស្ថាប័នមានសមត្ថកិច្ចឡាវអំពីការងាររៀបចំឲ្យវេទិការប្រជាជនអាស៊ី–អឺរ៉ុបលើកទី ៩ ដែលគំរោងនឹងប្រព្រឹត្តទៅនៅឡាវចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ វិច្ឆិកា ២០១២ ។ លោក
អះអាងទៀតថា៖ វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និតនិងចែករំលែក
បទពិសោជន៍ជាមួយឡាវដើម្បីជួយឧបត្ថមឡាវរៀបចំវេទិការប្រជាជនអាស៊ី–អឺរ៉ុប ក៏ដូចជាបណ្ដាសន្និសីទផ្សេងៗទៀត ប្រកបដោយជោគជ័យ។ លោក Phamkham
Vivaphan មានគោលបំណងថា៖ វៀតណាមបង្កើនការផ្លាស់ប្តូរបទបិសោជន៍ជួយ
ឧបត្ថមដើម្បីវេទិការប្រព្រឹត្តទៅប្រកបដោយជោគជ័យរួមចំណែកកសាងទំនាក់ទំនង
មិត្តភាពស្ថិរភាពយូរអង្វែងដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និង
លើសកលលោក៕
|
ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong ជួបជាមួយប្រធានសមាគមមិត្តភាពឡាវ–វៀតណាម Phamkham Vivaphan។ (Image: Internet) |