វៀតណាម-ឡាវជំរុញការចែករំលែកបទពិសោធន៍ក្នុងការកសាងប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែធ្នូ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ វៀតណាមបានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoune និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សប្រជាជនបដិវត្តន៍ឡាវ ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី១០ រវាង បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីឡាវ
លោក Kikeo Khaykhamphithoune។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ថា ដោយប្រធាន បទ “ការអភិវឌ្ឍវប្បធម៌ និងមនុស្សក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិតាមទិសដៅ សង្គមនិយម - បទពិសោធន៍របស់វៀតណាម បទពិសោធន៍របស់ឡាវ” សិក្ខាសាលា នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ តាមលោក ប្រធានរដ្ឋ ជាមួយនឹងបទពិសោធន៍របស់បក្សកុម្មុយនិស្តវៀតណាម សមាជិកក្រុម ប្រឹក្សាទ្រឹស្តីមជ្ឈិមនឹងចែករំលែកបទពិសោធន៍របស់វៀតណាមឱ្យបានច្រើនតាមដែល អាចធ្វើទៅបាន ដើម្បីឲ្យបក្សប្រជាជនបដិវត្តន៍ឡាវធ្វើការស្រាវជ្រាវ ពិគ្រោះយោបល់ និងសុក្រិតកម្មវិធីនយោបាយកសាងប្រទេសជាតិ។
រីឯខ្លួនវិញ លោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវ បាន សង្កត់ធ្ងន់ថា សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរបានធ្វើឡើងចំពេលដែលបក្ស ប្រជាជនបដិវត្តន៍ឡាវកំពុងត្រៀមរៀបចំកសាងកម្មវិធីនយោបាយ ព្រមទាំងដាក់ ពង្រាយការរៀនសូត្រ និងចែករំលែកបទពិសោធន៍សម្រាប់ការងារដ៏សំខាន់នេះ។ សិក្ខាសាលាទ្រឹស្តីជាមួយបក្សកុម្មុយនិស្តវៀតណាមមានសារសំខាន់ខ្លាំងណាស់ដែលក្នុងនោះខ្លឹមសារនិងប្រធានបទនៃសិក្ខាសាលាគឺជាមូលដ្ឋានដើម្បីប្រទេសឡាវកសាងឯកសារនៃមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ឡាវ៕