វៀតណាម-ឡាវបន្តជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ 
វៀតណាម-ឡាវបន្តជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ  - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ពិតណាស់ថា ប្រទេសនិងប្រជាជនឡាវនឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី ១១ នៃបដិវត្តន៍ប្រជាជនឡាវ បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ឆ្នាំលើកទី៩។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេសឡាវបានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងបន្តរួមដៃជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការពូនជ្រុំ និងថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសវៀតណាម និងឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ