វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស

វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស - ảnh 1
វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស

(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤មិថុនា សារព័ត៌មានឡាវជា ច្រើន
បាន​ចុះផ្សាយលើទំដើមនូវអត្ថបទនិងរូបថតស្តីពីលទ្ធផលក៏ដូចជាសកម្ម​ភាពក្នុង
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang និង លោកជំទាវ
រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមា
និតឡាវ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤តាមសេចក្តីអញ្ជើញរបស់អគ្គ លេខាបក្សនិង
ជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។ 

សារព័ត៌មាន Paxaxon, PathetLao, Vientiane Times សុទ្ធតែជូនដំណឹងយ៉ាងឱឡារិក
នូវលទ្ធផលនៃកិច្ច ចរចាររវាងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយ
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ដោយអអះអាង
ថាបន្តផ្តល់ អាទិភាពបំផុតនិងធ្វើអស់ពីកម្លាំងកាយចិត្តពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គិ
ពិសេស វៀតណាមនិងឡាវ។ ភាគីទាំងពីរបានអះអាងរឹតបន្តឹងសមាគី្គភាពក្នុងអា
ស៊ាន និងសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការរក្សារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ
ភាព នៅសមុទ្រខាងកើត ព្រមទាំងរួមជាមួយភាគីនានាអនុវត្តដោយគ្រប់គ្រាន់និង
ប្រកបដោយជោគជ័យសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រ
ខាងកើត(DOC) និងឈានដល់សម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់ នៅសមុទ្រ
ខាងកើត (COC)សំដៅរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍
ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ