វៀតណាម-អង់គ្លេសសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងព្រះរាជបុត្រា អង់គ្លេស Andrew (http://nguyensinhhung.net/) |
(VOV)_នារសៀលថ្ងៃទី ២៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយឌុចតំបន់ York ព្រះរាជបុត្រា អង់គ្លេស Andrew ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្វាគមន៍ ព្រះរាជបុត្រាអង់គ្លេស Andrew
យាងមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ប្រធានរដ្ឋសភា
Nguyen Sinh Hung បានស្នើរ÷ ព្រះរាជបុត្រា អង់គ្លេស Andrew បន្តជួយជ្រោមជ្រែង
វៀតណាម រក្សារទុន ODA សំរាប់វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការក្នុងបណ្ដាវិស័យដែលអង់គ្លេសមានឧត្តមភាព និងវៀតណាមមានតម្រូវការ ដូចជា÷ ការបំរែបំរួលអាកាសធាតុ ស្រាវជ្រាវវិទ្យាសាស្ត្រ…។ល។
ព្រះរាជបុត្រា អង់គ្លេស Andrew បានអះអាងបន្តខំប្រឹងប្រែងជំរុញទំនាក់
ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងអង់គ្លេសនិងជឿជាក់ថា÷កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ គឺ
ជាគ្រឹះដ្ឋាន ដើម្បីបើកចេញរាល់វិស័យសហប្រតិបត្តិការថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕