វៀតណាមអាចក្លាយជាប្រទេសនាំចេញថាមពល
(VOVWORLD) - ចូលរួម COP27 វៀតណាមបន្តរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ពិភាក្សាគ្នា កែលម្អយន្តការ គោលនយោបាយដើម្បីកៀរគរធនធានពីបណ្តាប្រទេសអភិវឌ្ឍន៍ បែងចែកប្រកបដោយតម្លាភាព តុល្យភាព ព្រមទាំងអនុវត្តន៍គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Hong Ha ជួបពិភាក្សាជាមួយលោក Simon Harford នាយកប្រតិបត្តិនៃសម្ព័ន្ភាពធថាមពលសម្រាប់ភពផែនដីនិងប្រជាជន (GEAPP)។ (រូបថត៖ baotainguyenmoitruong.vn) |
នាថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប នៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម លោក Tran Hong Ha បានឲ្យដឹងថា៖ ចូលរួម COP27 វៀតណាមបន្តរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ពិភាក្សាគ្នា កែលម្អយន្តការ គោលនយោបាយដើម្បីកៀរគរធនធានពីបណ្តាប្រទេសអភិវឌ្ឍន៍ បែងចែកប្រកបដោយតម្លាភាព តុល្យភាព ព្រមទាំងអនុវត្តន៍គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។ វៀតណាមសន្យាទទួលខុសត្រូវ ហើយត្រួសត្រាយផ្លូវក្នុងការបម្លែងថាមពល រួមជាមួយនឹងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្ដូរឌីជីថល។
លោករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថែមទៀតថា៖ វៀតណាមកំពុងចរចាជាមួយដៃគូនានាដើម្បីកំណត់គោលដៅជាក់លាក់ និងលក្ខខណ្ឌឧបត្ថម្ភលម្អិត។ វៀតណាមមានសក្តានុពលដ៏ធំធេងពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ដូចជាថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ហើយនៅពេលអនាគត វៀតណាមអាចក្លាយជាប្រទេសនាំចេញថាមពលនៅអាស៊ីអាគ្នេយ៍ អាស៊ី និងលើពិភពលោកផងដែរ៕