វៀតណាមអាចក្លាយទៅជា "អ្នកនាំមុខគេ" ក្នុងការប្រើបញ្ញាសិប្បនិម្មិតក្នុងការបំលែងហ្សែនមនុស្ស
(VOVWORLD) - វៀតណាមមានសក្តានុពលជាច្រើនក្នុងការអនុវត្តបញ្ញាសិប្បនិមិត្ត ដើម្បី បំលែងហ្សែនមនុស្ស ហើយតាមរយៈនោះជួយធ្វើកោសលវិនិច្ឆ័យ និងផ្តល់វិធីព្យាបាលជំងឺឲ្យបានត្រឹមត្រូវព្រមទាំងលើកកំពស់សុខភាពរបស់ប្រជាជន។
សិក្ខាសាលាវិទ្យាសាស្ត្រ ដោយក្រោមប្រធានបទ "ការគួបផ្សំនៃការបំលែងហ្សែននិងបញ្ញាសិប្បនិម្មិត ដែលជាវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព" |
ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងបំលែងហ្សែនគឺជាឱកាសសម្រាប់វៀតណាមដើម្បីក្លាយជា "អ្នកនាំមុខគេ" លើវិស័យនេះក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ទាំងនេះគឺជាការវាយតម្លៃដែលត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ ដោយក្រោមប្រធានបទ "ការគួបផ្សំនៃការបំលែងហ្សែននិងបញ្ញាសិប្បនិម្មិត ដែលជាវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព" ដែលរៀបចំឡើងនៅក្រុងហាណូយ ដោយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀត ណាមនាថ្ងៃទី២៩ ខែឧសភានៅទី។ លោក David Strohm មកពីមូលនិធិវិនិយោគ Greylock បានឲ្យដឹងថា៖
« ខ្ញុំគិតថាការបង្កើតមជ្ឈមណ្ឌលបំលែងហ្សែននៅវៀតណាមគឺមានសារៈសំខាន់ណាស់ ពីព្រោះមានចំណុចសំខាន់ចំនួន ៣ គឺទី ១ ប្រសិនបើមានទម្រង់ផែនទីហ្សែនមនុស្សវៀតណាមនោះ ការប្រើប្រាស់និងរក្សាសម្ងាត់នឹងងមានសុវត្ថិភាពនិងប្រសិទ្ធភាពដោយសារតែមានការកំណត់នានារបស់ប្រទេសជាតិ។ ទី ២ នេះគឺជាឱកាសមួយសម្រាប់វៀតណាមដើម្បីក្លាយទៅជា "អ្នកនាំមុខគេ" ក្នុងតំបន់ស្តីពីវិស័យបច្ចេកវិទ្យាបំលែងហ្សែន។ ទី៣ គឺទោះបីជាយ៉ាងណាក៏ដោយ ដើម្បីស្វែងរកទិសដៅនៃការស្រាវជ្រាវអំពីបញ្ញាសិប្បនិម្មិតចូលទៅក្នុងការបំលែងហ្សែននោះវៀតណាមគប្បីជាម្ចាស់ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាស្នូល ដើម្បីវិភាគទិន្នន័យធំៗ ពីព្រោះចំណុចនេះមានសារៈសំខាន់ណាស់ដើម្បីឱ្យសមស្របសម្រាប់ប្រជាជនអាស៊ីផងដែរ»៕