វៀតណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣

(VOVWORLD) - មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានប្រកាស របាយការណ៍ព្យាករណ៍សេដ្ឋកិច្ចអាស៊ីរយៈពេលមធ្យម ដែលក្នុងនោះ ព្យាករណ៍ថា វៀតណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០២៣ ហើយនឹងមាន GDP វ៉ាដាច់ដែនដី តៃវ៉ាន់ (ចិន) នៅឆ្នាំ២០៣៥។
វៀតណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ - ảnh 1 តាម JCER វៀតណាមអាចរក្សាបានល្បឿនកំណើនប្រមាណ៦%នៅឆ្នាំ២០៣៥ អាស្រ័យដោយការរីកចម្រើនយ៉ាងខ្លាំងក្លានៃវិស័យនាំចេញ។ (រូបថត៖ TTXVN)

ក្រោមមូលបទ “ទ្វីបអាស៊ីនៅក្នុងជម្ងឺរាតត្បាត Covid-19៖ ប្រទេស ណា នឹងផុសចេញ” របាយការណ៍របស់ JCER បានវាយតម្លៃចំពោះផលប៉ះពាល់ បណ្ដាលមកពីជម្ងឺ Covid-19 ហើយព្យាករណ៍ពីការរីកចម្រើនរបស់ខឿន សេដ្ឋកិច្ចអាស៊ីនានាបើប្រៀប ធៀបនឹងខឿនសេដ្ឋកិច្ចផ្សេងៗលើពិភពលោក។ នៅក្នុងរបាយការណ៍នេះ JCER ដាក់ចេញសេណារីយ៉ូចំនួន២ស្ដីពីផល ប៉ះពាល់បណ្ដាលមកពីជម្ងឺ Covid-19 នោះគឺ៖ សេណារីយ៉ូធម្មតា និង សេណារីយ៉ូដែលជម្ងឺ Covid-19 នឹងកាន់តែអាក្រក់ទៅៗ។

ចំពោះសេណារីយ៉ូធម្មតា JCER បានសន្មតថា ជម្ងឺ Covid-19 ត្រឹមតែ ជាវិបត្តិបណ្ដោះអាសន្ន ដូចនឹងការរញ្ជួយដី ហេតុដូច្នេះ វានឹងមិនប៉ះពាល់ ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យមនោះឡើយ។ ដោយឈរ លើការសន្មតនេះ JCER បានព្យាករណ៍ថា នាឆ្នាំ២០២០ ត្រឹមតែចិន វៀត ណាមនិងតៃវ៉ាន់ អាចរក្សាបាននូវកំណើនវិជ្ជមានប៉ុណ្ណោះ។ ហើយវៀត ណាមអាចក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣ ដោយប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់ប្រមាណ ១១ពាន់ដុល្លា អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ