វៀតណាមអាចទទួលភ្ញៀវទេសចរបរទេសពី៦ដល់៨លាននាក់ប្រសិនបើកព្រំដែនឡើងវិញចាប់ពីត្រីមាសទី៣ឆ្នាំ២០២០

(VOVWORLD) - “ពេលវេលាមាសដើម្បីជំរុញទេសចរណ៍ក្រោយជំងឺ Covid-19” ជា ប្រធានបទនៃកិច្ចសន្ទនាតាមអនឡាញនាថ្ងៃទី១០មិថុនានៅទីក្រុង ហាណូយដែលបានរៀបចំឡើងដោយកាសែត Tien Phong សហការជា មួយអគ្គនាយកដ្ឋានទេសចរណ៍។
វៀតណាមអាចទទួលភ្ញៀវទេសចរបរទេសពី៦ដល់៨លាននាក់ប្រសិនបើកព្រំដែនឡើងវិញចាប់ពីត្រីមាសទី៣ឆ្នាំ២០២០ - ảnh 1ភ្ញៀវទេសចរចែវទូក kayak នៅតំបន់រមណិយដ្ឋាន Trang An (ខេត្ត Ninh Binh) (រូបថត៖ TTXVN) 

នៅកិច្ចសន្ទនានេះ តំណាងអគ្គនាយកដ្ឋានទេសចរណ៍បានជម្រាបថា នាបច្ចុប្បន្ន កម្មវិធី “ជនវៀត ណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម” កំពុងត្រូវបានដាក់ឲ្យដំណើរការ ក្នុងគោលដៅជំរុញការស្ដារឡើងវិញនៃ វិស័យទេសចរណ៍។ តាមការព្យាករណ៍ ប្រសិនបើវៀតណាមបន្តគ្រប់គ្រង ជំងឺឆ្លងបានយ៉ាងល្អដូចនាបច្ចុប្បន្ន បរិមាណភ្ញៀវទេសចរក្នុងស្រុកអាច សម្រេចបានចំនួនពី៦០ដល់៦៥លាននាក់។ ចំពោះភ្ញៀវទេសចរបរទេសវិញ ប្រសិនបើចាប់ផ្ដើមទទួលភ្ញៀវទេសចរពីបរទេសចាប់ពីត្រីមាសទី៣ឆ្នាំ២០២០នោះ គឺបរិមាណភ្ញៀវអាចសម្រេចបានចំនួនពី៦ដល់៨លាននាក់។

បណ្ដាសហគ្រាសទេសចរណ៍បានវាយតម្លៃថា នេះកំពុងជាពេលវេលា មាសដើម្បីអភិវឌ្ឍទីផ្សារទេសចរណ៍ក្នុងស្រុក។ ហេតុដូច្នេះ ពួកគេនឹងបន្ត រក្សានិងអភិវឌ្ឍទីផ្សារក្នុងស្រុកប្រកបដោយចីរភាព សូម្បីតែនៅពេលដែល ទីផ្សារអន្តរជាតិវិលត្រឡប់មកប្រក្រតីភាពឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ