វៀតណាមអាចធ្វើម្ចាស់នៃវិធីធ្វើតេស្តរកវីរុស SARS-CoV-2

(VOVWORLD) - រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមក៏អាចធានាបាននូវប្រភេទថ្នាំ ឱសថនានាដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ Covid-19 អាច ផលិតម៉ាស់ ឧបករណ៍ប្រឆាំងមេរោគ និងម៉ាស៊ីនជំនួយការដកដង្ហើមដោយខ្លួន ឯង ព្រមទាំងធ្វើម្ចាស់នៃវិធីធ្វើតេស្តនិងរកឃើញអ្នកវិជ្ជមានចំពោះវីរុស SARS-CoV-2 ផងដែរ៕
វៀតណាមអាចធ្វើម្ចាស់នៃវិធីធ្វើតេស្តរកវីរុស SARS-CoV-2 - ảnh 1 បណ្ដាវេជ្ជបណ្ឌិតវៀតណាមធ្វើតេស្តរកវីរុស SARS-CoV-2 ដោយម៉ាស៊ីន Realtime PCR (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៧ មេសា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam គណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំង ជំងឺឆ្លង Covid-19 បានពិភាក្សាអំពីយុទ្ធសាស្ត្រធ្វើតេស្តរកវីរុស SARS-CoV-2 ក្នុងនោះជំរុញខ្លាំងការផលិតឧបករណ៍ kit ដើម្បីជំនួសឲ្យផលិតផលនាំចូល។ តំណាងក្រសួងសុខាភិបាលបានជម្រាបថា នាបច្ចុប្បន្នវៀត ណាមកំពុងប្រើប្រាស់វិធីចំនួន២ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ Covid-19 នោះគឺ ការធ្វើតេស្តដោយម៉ាស៊ីន PCR និងការធ្វើតេស្ត លឿនដោយឧបករណ៍ kit (នាំចូលពីកូរ៉េខាងត្បូង) ប៉ុន្តែមានភាពត្រឹមត្រូវ មិនសូវខ្ពស់នោះឡើយ។ នាបច្ចុប្បន្ន វិទ្យាស្ថានអនាម័យនិងសិក្សារោគរាត ត្បាតមជ្ឈឹម សហការជាមួយសាកលវិទ្យាល័យ Nagasaki របស់ជប៉ុន ទើប នឹងបានស្រាវជ្រាវប្រកបដោយជោគជ័យនូវឧបករណ៍ kit ធ្វើរោគ វិនិច្ឆ័យតាមវិធីសេរ៉ូវិទ្យា (serology) ដែលមានតម្លៃថោកជាង ដើម្បីបម្រើការធ្វើតេស្តក្នុងសហ គមន៍ រកឃើញករណីសង្ស័យ ហើយបន្ទាប់មកធ្វើតេស្ត ដោយម៉ាស៊ីន PCR ដើម្បីអះអាងលទ្ធផល។

        លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអះអាងថា ឧបករណ៍ kit រធ្វើតេស្តលឿនរបស់វៀតណាមអាចជំនួសឲ្យផលិតផលប្រហាក់ប្រហែលពីបរទេស។ ជាពិសេសគឺ ពេលដែលវាត្រូវបានទទួលស្គាល់ហើយដាក់ឲ្យផលិតក្នុងទ្រង់ទ្រាយធំ វៀតណាម អាចប្រើប្រាស់វិធីទាំងពីរដោយម្ចាស់ការ។

        រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមក៏អាចធានាបាននូវប្រភេទថ្នាំ ឱសថនានាដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ Covid-19 អាចផលិតម៉ាស់ ឧបករណ៍ប្រឆាំងមេរោគ និងម៉ាស៊ីនជំនួយការដកដង្ហើមដោយខ្លួន ឯង ព្រមទាំងធ្វើម្ចាស់នៃវិធីធ្វើតេស្តនិងរកឃើញអ្នកវិជ្ជមានចំពោះវីរុស SARS-CoV-2 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ