វៀតណាមអញ្ជើញចូលរួមវេទិកា Fullerton លើកទី ៦ នៅសេង្ហបុរី

(VOVWORLD) - វេទិកា Fullerton លើកទី ៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ទី៣០ មករា នៅសឹង្ហបុរី បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋានមន្ត្រីការពារជាតិនិង អ្នកប្រាជ្ញចំនួន ១០០ នាក់មកពីប្រទេសចំនួន ២០ លើពិភពលោកសំដៅស្វែងរកវិធាន ការធានាសន្តិសុខសុវត្ថភាពនិងស្ថិរភាពក្នុងតំបន់។ 
វៀតណាមអញ្ជើញចូលរួមវេទិកា Fullerton លើកទី ៦ នៅសេង្ហបុរី  - ảnh 1 វៀតណាមអញ្ជើញចូលរួមវេទិកា Fullerton លើកទី ៦ នៅសេង្ហបុរី 

(VOVworld) – វេទិកា Fullerton លើកទី ៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ទី៣០ មករា នៅសឹង្ហបុរី បានទាក់ទាញការចូលរួមរបស់មជ្ឈដ្ឋានមន្ត្រីការពារជាតិនិង អ្នកប្រាជ្ញចំនួន ១០០ នាក់មកពីប្រទេសចំនួន ២០ លើពិភពលោកសំដៅស្វែងរកវិធាន ការធានាសន្តិសុខសុវត្ថភាពនិងស្ថិរភាពក្នុងតំបន់។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយប្រធានវិទ្យាសាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ទោ Nguyen Duc Hai បានចូលរួមវេទិកាលើកនេះ។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ បណ្ឌិត Nguyen Duc Hai បានសង្កត់ធ្ងន់ថា៖ក្នុងកាលៈទេសៈ បណ្ដាការសាកល្បង សន្តិសុខក្រៅប្រពៃណីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលជះឥទ្ធិពលទៅលើមិនត្រឹមតែវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងលើគ្រប់វិស័យជាពិសេសគឺវិស័យការពារប្រទេស។ ហេតុដូច្នេះហើយ ប្រទេសនានាគប្បីស្វែងរកវិធានការសហប្រតិបត្តិការជាមួយគ្នាដើម្បីធ្វើសកម្មភាពក៏ដូចជាចែករំលែកព័ត៌មានដោយសារនេះគឺជាបញ្ហាដែលប្រទេសមួយមិនអាចដោះស្រាយដោយឯកតោភាគីទេ។ សិក្ខាសាលា Fullerton លើកទី ៦ ប្រមូលផ្តុំ ទៅលើប្រធានបទស្នូលចំនួន ៤ រួមមាន៖ កិច្ចការពារផលប្រយោជន៍និងបញ្ជៀសជំលោះលទ្ធិភេរវកម្មនិងការប្រឆាំងលទ្ធិភេរវកម្មការដោះស្រាយការសាកល្បងសន្តិសុខលើសមុទ្រនិងការស្វែងរកវិធានការសហប្រតិបត្តិការខាងសន្តិសុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ