វៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Saint Petersburg
(VOVWORLD) - នាថ្ងៃទី ២៤ ខែឧសភា នៅឯមជ្ឈមណ្ឌលពិព័រណ៍ Expoforum នៅទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg (SPIEF-2018)លើកទី ២២ ក្រោមការជួយឧបត្ថម្ភនិងអញ្ជើញ ចូលរួមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
វៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Saint Petersburg |
វេទិកានេះមានការចូលរួមរបស់តំណាងចំនួន ១០.០០០ នាក់ ដែលមកពី ប្រទេសចំនួន ១២០ ក្នុងនោះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Van Binh ដឹកនាំគណៈប្រតិភូវៀតណាម ក៏អញ្ជើញចូលរួមវេទិកានេះដែរ។ សកម្មភាពនានារបស់ SPIEF-2018 ផ្តោតទៅ លើប្រធានបទជាផ្លូវការចំនួន ៤ គឺ "សេដ្ឋកិច្ចសកលលោក ក្នុងយុគសម័យ បម្រែបម្រួល", "ប្រទេសរុស្ស៊ី៖ ការប្រើប្រាស់សក្តានុភាពនៃកំណើន", "ធនធានមនុស្សនៅក្នុងសេដ្ឋកិច្ចឌីជីថល" និង" បច្ចេកវិទ្យាសម្រាប់តួនាទី របស់អ្នកដឹកនាំ "៕